2023-08-03 09:08
431


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «ប្រសិនជាកូនប្រុសរបស់សម្តេច (ហ៊ុន ម៉ាណែត) មានគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងប្រការណាមួយសម្តេចនឹងធ្វើជានាយករដ្ឋមន្ត្រីវិញ ដើម្បីគ្រប់គ្រងប្រទេសមួយនេះ មិនឲ្យធ្លាក់ក្នុងសភាពច្របូកច្របល់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ រង្វង់មូលមហាវិថី «ឈ្នះ-ឈ្នះ» ផ្លូវជាតិលេខ១ និងផ្លូវខ្នែងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ នៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រសិនជាថ្ងៃណាមួយកូនប្រុសរបស់ខ្ញុំបានគ្រោះដល់អាយុជីវិត ក្នុងករណីណាមួយពេលនោះ ខ្ញុំនឹងវិលមកធ្វើជានាយករដ្ឋមន្ត្រីវិញ ដើម្បីគ្រប់គ្រងសភាពការណ៍ ដោយមិនអនុញាតឲ្យប្រទេសមួយធ្លាក់ក្នុងសង្គ្រាមឡើយ»។ សម្តេចតេជោ បានបន្ថែមទៀតថា «ករណីនេះសម្តេចធ្លាប់ប្រកាសតាំងឆ្នាំ២០២១ កន្លងមកម្លេះ»៕