2023-08-07 11:08
321


ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
   នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មាន msj ទទួលបាល នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ។
   ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្ស បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំ សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។
   គួរជម្រាបថា ការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ១២០រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន ៥រូប៕