2023-08-18 01:08
177

ភ្នំពេញ៖     មន្ត្រីនគរបាលជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចតាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនដែលធ្វើសកម្មភាពរំដោះយកអ្នកទោសជាមេខ្លោងជួញដូរគ្រឿង ជនជាតិចិនដ៏ធំ នៅក្នុងមន្ទីរពេទ្យធ្មេញខេត្តសៀមរាប បានចំនួន ០៦នាក់។

យោងសេចក្តីរាយការណ៍បឋមថា ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធដែលបានរំដោះអ្នកទោសនៅខេត្តសៀមរាប ត្រូវបង្ក្រាបបាន ចំនួន ០៦នាក់ហើយ។ នេះបើតាមលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនេះថ្ងៃនេះ។

Update: កម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការខេត្តសៀមរាប និងស្ថាបនពាក់ព័ន្ធកំពុងតាមប្រមាញ់ក្រុមឧក្រិដ្ឋជន ដែលមករំដោះមេខ្លោងគ្រឿងញៀន!
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ស្ថិតក្នុងមន្ទីរពេទ្យធ្មេញ ជុំ ចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ករណីក្រុមឧក្រិដ្ឋជនរំដោះទណ្ឌិតជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ កើតឡើង
ទណ្ឌិតជនជាតិចនម្នាក់មានឈ្មោះ Chen hsin han អាយុ ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំឆ្លងដែនដោយខុសច្បាប់ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ រយ់ពេល ៥២ឆ្នាំ និងទើបអនុវត្តជាប់ឃុំបានរយៈពេល ១៣ឆ្នាំ ត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់អាវុធជាបក្ខពួកបានចូលទៅរំដោះយកទៅបាត់ពេលឆ្មាំគុកចំនួន ០៤នាក់ នាំយកទណ្ឌិតរូបនេះ ទៅកាន់មន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងក្រុងសៀមរាប។ មេក្លោងគ្រឿងញៀន ដែលត្រូវបានក្រុមប្រដាប់អាវុធរំដោះនេះ ជាជនជាតិចិនតៃវ៉ាន់ ត្រូវបានចាប់និងឃុំខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០០៩ តុលាការបានកាត់ទោសជននេះ អោយជាប់ពន្ធនាគារចំនួន ៥២ឆ្នាំ។ 

មុនពេលកើតហេតុទណ្ឌិតជាមេខ្លោងជួញដូរគ្រឿងញៀន ត្រូវបានមន្ត្រីអនុរក្សពន្ធនាគារខេត្តសៀមរាប ចំនួន ០៤នាក់នាំទៅកាន់មន្ទីរពេទ្យធ្មេញតាមការណាត់របស់គ្រូពេទ្យ ប៉ុន្តែពេលចូលដល់មន្ទីរស្រាប់តែមានឧក្រិដ្ឋជន ចំនួន ០៥នាក់បិទមុខប្រដាប់ដោយកាំភ្លើងគ្រប់ដៃធ្វើសកម្មភាពភ្ជង់មន្ត្រីពន្ធនាគារចាប់ចង់នឹងខ្សែរូតស្លាប់សេកមកក្រោយ រួចបានរំដោះចេញតាមរថយន្តម៉ាក លុចស៊ីស RX330 មួយគ្រឿង និងយកទៅប្លុងចោលរួចដូរឡានសាំយ៉ុង ០១គ្រឿងទៀតគេចខ្លួនបាត់។ នៅក្នុងរថយន្ដ ម៉ាក Lexus 330 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4315 ក្រោយពេលគេចខ្លួនសមត្ថកិច្ចជំនាញឆែកឆេររកឃើញកាំភ្លើងខ្លី ចំនួន ០៥ដើម និងសម្ភារមួយចំនួនទៀត។

បច្ចុប្បនេះ ឧក្រិដ្ឋជនដែលធ្វើសកម្មភាពរំដោះយកទណ្ឌិតចេញពីមន្ទីរដែលចាប់ខ្លួនបាននោះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការសាកសួរតាមនិតិវិធី៕