2023-08-18 03:08
144

ខេត្តប៉ៃលិន÷        យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលប៉ុស្ថិ៍ឃុំសាលាក្រៅបានឱ្យដឹងថា÷នៅវេលាម៉ោង ០០និង៣០នាទី រំលងអាធ្រាតថ្ងៃទី១៧ ខែសីហាឆ្នាំ ២០២៣ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅ បានទទួលពាក្យបណ្ដឹងពីម្ចាស់ចម្ការពោតឈ្មោះ ហ៊ាន់ រ៉ន ភេទ ស្រី អាយុ ៥៧ឆ្នាំ  មុខរបរ កសិករ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ថា មានករណីចោរ១ក្រុមចូលលួច ពោតក្មុងការ៉ុង  ករណីនេះកើតហេតុនៅចំណុចទល់មុខមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតនៅក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នគរបាលជំនាញបានបន្តថា÷ក្រោយពីទទួលពាក្យបណ្ដឹងរួចកម្លាំងប៉ុស្ដិ៍ឃុំសាលាក្រៅបានសហការណ៍ជាមួយកម្លាំងប្រចាំបញ្ជានិងកម្លាំងព្រហ្មទណ្ឌស្រុកបានដាក់កម្លាំងចាំពួនស្ទាក់រហូតដល់ម៉ោងបីទាបភ្លឺ ជនសង្ស័យបានមកយកម៉ូតូដែលពួកក្រុមចោរនេះរត់ចោលម៉ូតូ ពេលនោះកម្លាំងជំនាញបានដេញប្រផាប់ចាប់ប្រភីងរហូតចាប់ជនសង្ស័យបាន ចំនួន ០៣ នាក់ ដូចមានឈ្មោះខាងក្រោម៖
ទី១ឈ្មោះ ភេង ផល ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (វិជ្ជមាន) ជាអ្នកធ្វើសកម្មភាព និងធ្លាប់ជាប់ពន្ធនាគាររយៈពេល ០២ឆ្នាំ ក្នុងករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ 
ទី២/ឈ្មោះ ស៊ីម សា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  (វិជ្ជមាន) អ្នកចូលរួមធ្វើសកម្មភាព ។ 
ទី៣/ឈ្មោះ ស៊ីម សៃ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ( វិជ្ជមាន ) អ្នកចូលរួមធ្វើសកម្មភាព ។

ករណីខាងលើនេ:ក្រោយពីសមត្តកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួចក៏បានដកហូតវត្តតាងរួមមាន:
១/ម៉ូតូចាស់ចំនួន ០១គ្រឿងគ្មានស្លាកលេខ
២/ដាវចំនួន ០១ដើម
៣/ពូថៅចំនួន ០១ដើម
៤/ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់តូច និងសម្ភារប្រើប្រាស់មួយចំនួន
៥/ម្ជុលបកពោតចំនួន ០២ដើម
៦/ទូរសព្ទម៉ាកNokia ចុចពឹលចំនួន ០១គ្រឿង
៧/ពោតច្រករួចចំនួន ០៤ការ៉ុង និងការ៉ុងមិនទាន់ច្រកចំនួន ០៥ការ៉ុង។

-ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសួរនាំរួច ជនសង្ស័យទាំង០៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានរួមគំនិតគ្នាចូលលួចពោតរបស់គេពិតប្រាកដមែន ។ 
ជនសង្ស័យទាំង០៣នាក់ខាងលើ គឺជាមុខសញ្ញាលួច និងចាត់ចែង ប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន យ៉ាងសកម្មនៅក្នុងភូមិសាស្ត្រស្រុកសាលាក្រៅ ។

តាមមន្ត្រីនគរបាលជំនាញប៉ុស្ថិបានបន្តទៀតថា÷បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ដោយ÷ស សារឿន