2023-08-19 12:08
196

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយប៉ាក បានឃាត់ខ្លួនជនសង្ស័យ ៩នាក់ ប្រើប្រាស់អំពើហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាំបិតផ្គាក់ ដាវសាំម៉ូរៃ ដំបងឆក់ និងឈើជ្រុង វាយប្រតាយប្រតបគ្នាទៅវិញទៅមក) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី នៅផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៩នាក់ មានគ្នា ២ក្រុម មានដូចខាងក្រោម៖ 
*ក្រុមទី១៖
១-ឈ្មោះ លឹម វឹកដក ភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន ។ 
២-ឈ្មោះ ឃូ ខិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតខ្មែរ មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន ។
៣-ឈ្មោះ សុខ ហុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (រងរបួសស្រាល) ឃាត់ខ្លួន ។ 
៤-ឈ្មោះ លី ហួ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ពុំរងរបួស) ឃាត់ខ្លួន ។
៥-ឈ្មោះ ទៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យ ។ 
៦-ឈ្មោះ សុខ ខុម ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី (ពុំរងរបួស) ឃាត់ខ្លួន ។ អ្នកទាំង០៦នាក់ មានទីលំនៅភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

*ក្រុមទី២៖
១-ឈ្មោះ ឆេង ផន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅកម្មករ (រងរបួសស្រាល)  ឃាត់ខ្លួន ។
២-ឈ្មោះ ថាច់ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ (រងរបួសស្រាល) ឃាត់ខ្លួន ។
៣-ឈ្មោះថាច់ នី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រងរបួសស្រាល) ឃាត់ខ្លួន ។
៤-ឈ្មោះ ប៉ុន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងប៉ះកង់ (រងរបួសស្រាល) ឃាត់ខ្លួន ។
៥-ឈ្មោះ ថាច់ ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យកេតុមាលា ១៧៩ ។ 
៦-ឈ្មោះ ឃឿន សុខេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីពេទ្យឯកជន ។
៧-ឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី (រងរបួសធ្ងន់) ព្យាបាលនៅមន្ទីរពេទ្យសែនសុខ ។ អ្នកទាំង០៧នាក់ មានទីលំនៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ចំណែកសម្ភារៈដកហូតរួមមាន៖
-រថយន្តម៉ាក Tacoma តពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ ២BM-០៤៥៤ ចំនួន០១គ្រឿង (របស់ឈ្មោះ សុខ ខុម) ។ 
-ផាស្អាប់ ពណ៌ស ស្លាកលេខ ព្រៃវែង ១Q-៥៨៦៣ ចំនួន ០១គ្រឿង (របស់ឈ្មោះ សិទ្ធ) 
-ម៉ូតូម៉ាក Hongda C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១IK-៨២៦៩ (របស់ឈ្មោះ ឃឿន សុខេង) ។ 
-ដាវសាំម៉ូរៃ ចំនួន ០១ ដើម 
-កាំបិតផ្គាក់ ចំនួន ០១ ដើម 
-កាំបិតបុ័ងតោ ចំនួន ០១ ដើម 
-ដំបងឆក់ចំនួន ០១ ដើម 
-ដំបងឈើជ្រុង ចំនួន ០២ ដើម ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២២និង០០នាទី មានជនសង្ស័យ០២ក្រុម ប្រដាប់ដោយកាំបិតបុ័ងតោ, ដាវសាំម៉ូរៃ, កាំបិតផ្គាក់ និងដំបង មានការវាយប្រតាយប្រតបគ្នាទៅវិញទៅមក និងមានរថយន្តជិះដេញបុកផាស្អាប់និងម៉ូតូ នៅចំណុចកើតហេតុខាងលើ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមភ្លាមៗ ឃាត់បានជនសង្ស័យចំនួន ០៩នាក់ យកមកប៉ុស្តិ៍តែម្ដង ។ 

ក្រោយឃាត់ខ្លួនចំពោះមុខជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ បញ្ជូនមកសាកសួរនៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធី៕