2023-08-20 05:08
179


(កំពត)កាលពីព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៣នេះបង្កឱ្យមានការភ្ញាក់ផ្អើលដោយ ប្រជាពលរដ្ឋបានប្រទះឃើញអ្នកបម្រើការងារ ជាអ្នក មើល ការ ខុស ត្រូវ នៅ ក្នុងកាស៊ីណូ ដោយបានដេកស្លាប់នៅក្នុងរោងដាក់ផ្ញើម៉ូតូនិងរថយន្តហើយក៍ជាអ្នកមើលការខុសត្រូវនៅក្នុងកាស៊ីណូ មួយ កន្លែង ដែល មានឈ្មោះ ថា សុខ គី ម ម៉េ ង តន់ ហន់  ដែលស្ថិតនៅក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹសស្រុកកំពង់ត្រាចខេត្តកំពត  បើ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញចុះពិនិត្យកោសល្យវិច្ច័យលើសពរួចសមត្ថកិច្ចបានសនិ្នដ្ឋានថាអ្នក មើល ការ ខុស ត្រូវ នៅ ក្នុងកាស៊ីណូ បានដេកស្លាប់ដោយសារខ្យល់គរដោយមិនមានអ្នកដឹង។
បុរសម្នាក់ត្រូវបានគេឃើញដេក ស្លាប់ នៅ ក្រោម ដំបូល រោង កន្លែងដាក់ ផ្ញើរម៉ូតូនិងរថយន្ត មួយ  កន្លែង ដែល ត្រូវ បានដួល រលំ ជា យូរ ណាស់មកហើយនោះដែលនៅជិតនឹង កាស៊ីណូ តន់ហន់ដែលនៅក្បែរច្រក ទ្វារ ទ្វេភាគី តន់ ហន់ ដែលស្ថិត ក្នុងភូមិ ព្រែក ក្រឹស ឃុំ ព្រែក ក្រឹស ស្រុក កំពង់ត្រាច ខេត្តកំពត ។
បើ យោងតាម ការនិយាយរបស់កម្លាំងនគរបាល ប៉ុស្ដិ៍ បាន ធ្វើការ អះអាងឱ្យ ដឹង ថា ជន រង គ្រោះ  ដែលមានឈ្មោះ ចាន់ ត្រា អាយុ ៤១ ឆ្នាំ រស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ រាជធានី ភ្នំពេញ ដែលបាន មក ធ្វើការ នៅ កាស៊ីណូជាយូរឆ្នាំមកហើយ ហើយក៍អ្នកមើលការខុសត្រូវនៅក្នុងកាស៊ីណូ  សុខ គីមម៉េង តន់ ហន់។

ប៉ុន្តែ អ្នក មើល ការ ខុស ត្រូវ នៅ កាស៊ីណូ រូប នេះគេបានប្រាប់ដឹងថា ការបាត់ ខ្លួន កាលពីម៉ោងប្រហែល ៩ យប់នៅថ្ងៃ ទី ១៩ ខែសីហា ឆ្នាំ ២០២៣ មក ម្ល៉េះ ដោយ មិនដឹង ថាឈ្មោះ ចាន់ត្រា ជាអ្នកមើលការខុសត្រូវរូបនេះ តើនៅទីណានោះឡើយ?លុះដល់ ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ស្រាប់តែ ប្រទះ ឃើញដេក ស្លាប់ នៅ ក្រោម ដំបូល រោង ដាក់ រថយន្តនោះទៅវិញ។
ទោះបីជា បែប ណា សាក សព ជន រង គ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តបានធ្វើកោសល្យវិច្ច័យរួចដោយមិនមានមូលហេតុថ្នាក់ថ្នាមអ្វីនោះឡើយសពជនរងគ្រោះស្លាប់ដោយសារខ្យល់គរហើយសមត្ថកិច្ច ក៍បាន អនុញ្ញាត អោយ ក្រុម គ្រួសារនិងសាច់ញាតិ មកទទួល យក លើកដាក់រថយន្តដឹកយកទៅ លំនៅដ្ឋាន ធ្វើបុណ្យ ទៅតាមប្រពៃណី។(សឹង រ៉ាត់)