2023-08-21 01:08
159

សៀមរាប៖ នាពេលសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភាគច្រើនមិនថា អ្នករសនៅទីក្រុង ជនបទ ឬស្រុកស្រែចំការនិះទេ ភាគច្រើនបានផ្លាស់ពីការប្រើប្រាស់អុស និងធ្យូងសម្រាប់ចំអិនចំណីអាហារមកប្រើប្រាស់ចង្គ្រានហ្គាស់ ឬចង្ក្រានអគ្គសនីជំនួយវិញន ប៉ុន្តែបច្ចេវិទ្យាទំនើបៗទាំងនេះក៏បង្កឲ្យមានហានីភ័យខ្ពស់ដែរ ប្រសិនបើយើងប្រើប្រាស់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេនោះ។ 

ជាក់ស្តែងករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ១៧និង៣០នាទី បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅក្រុមទី០២ ក្នុងភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលមកពីការផ្ទុះកំប៉ុងហ្គាស់។ 

នគរបាលបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស៊ុត ស្រីលាភ ភេទស្រី អាយុ ២៨ឆ្នាំ បណ្តាលឲ្យខូចខាតផ្ទះមួយខ្នង សង់អំពីថ្ម ដំបូលប្រក់ស័ង្កសី ទំហំ ០៩ម៉ែត្រx១២ម៉ែត្រ រងការខួចខាតទាំងស្រុង។ តាមសមត្ថកិច្ចបានបញ្ជាក់ថា ចំពោះមូលហេតុបណ្តាលមកពីម្ចាស់ផ្ទះបើកហ្គាស់ចោលចំអិនចំណីអាហារក៏បណ្តាលផ្ទុះបង្កជាអគ្គីភ័យតែម្តង។ 

ក្រោយពេលកើតហេតុ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន។ 

បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរ និងសាខាកាកបាតក្រហមខេត្តសៀមរាប បានយកជំនួយសង្គ្រោះបន្ទាន់ ដើម្បីផ្តល់ជូនសម្រាប់ដោះស្រាយជីវិភាពផងដែរ៕