2023-08-22 01:08
308

ថៃ៖ វត្តមានសារជាថ្មីលើទឹកកំណើត លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ តាមជើងហោះហើររបស់ក្រុមហ៊ុន MJets Limited នៅឯច្រក VIP របស់ព្រលានយន្តហោះដនមឿង ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី២២ ខែសីហានេះ។

ជើងយន្តហោះឯកជនរបស់លោក ថាក់ស៊ីន បានចាកចេញពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ៧និង៣០ នាទីព្រឹក និងបានចុះចតច្រក VIP ក្នុងព្រលានយន្តហោះដនមឿង ប្រទេសថៃននៅវេលាម៉ោង ៩ព្រឹក បន្ទាប់ពីនេះ និងឃើញមានវត្តមានកូនស្រីរបស់លោក ចំនួន ០២នាក់ បានទៅទទួលឪពុកផងដែរ។

វត្តមានសារជាថ្មី របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ លើកទឹកដីប្រទេសកំណើតបន្ទាប់ពឋិបាននិរទេសខ្លួនរស់នៅក្រៅអស់រយៈពេល ប្រមាណ ១៧ឆ្នាំ តាំងពីអំឡុងឆ្នាំ២០០៦។ ការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន ស្របពេលថ្ងៃនេះប្រទេសថៃ មានរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីផងដែរ។

បន្ទាប់ពីការអញ្ជើញមកដល់ព្រលានយន្តហោះ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មានអ្នកគាំទ្ររាប់រយនាក់ និងចាប់ដៃជាមួយសមាជិកសំខាន់ៗគណបក្សភឿថៃ លោកត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការកំពូល ដើម្បីស្តាប់ការកាត់ក្តីប្រឆាំងនឹងរូបលោកក្នុងសំណុំរឿងផ្លូវច្បាប់ ចំនួន ០៣ ដែលត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ រួចនឹងត្រូវបញ្ជូនទៅពន្ធនាគារ Remand ក្នុងទីក្រុងបាងកក៕