2023-08-23 07:08
273

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ «នាយឧត្តមសេនីយ៍» ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សុខា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

  នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែ សីហា ឆ្នាំ២០២៣ ដែលអង្គភាពយើងទទួលបាន។ 

 សូមបញ្ជាក់ថា នៅក្នុងរដ្ឋាភិបាលថ្មី អាណត្តិទី៧ នៃរដ្ឋភាព ឯកឧត្តម ស សុខ ក្នងកិច្ចប្រជុំលើដំបូងនៃរដ្ឋសភា អណត្តិទី៧ ត្រូវបានសមាជិកសមាជិការនៃរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា «ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។