2023-08-23 08:08
377

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តី ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់នៅព្រះបរមរាជវាំង។ 

  ការសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាត ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា និងលោកជំទាវ ចូលក្រាបថ្វាយបង្គំគាល់ នៅវេលាព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ 

  សូមជម្រាបថា ការចូលក្រាបថ្វាយបង្គំគាលអង្គព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងបន្ទាប់ពីឯកឧត្តមឡើងកាន់ដំណែងជានាយរដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧ នៃរដ្ឋសភា៕