2023-08-24 11:08
154


ភ្នំពេញ៖ ឯកឧត្តម ហេង សួរ ក្រោយក្លាយជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អាណត្តិទី៧ នៃរដ្ឋសភាភ្លាម បានអញ្ជើញចុះទៅជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី នៅតាមតំបន់ផ្ទះជួលនានា ក្នុងត្រពាំងថ្លឹង រាជធានីភ្នំពេញ។
     នាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ហេង សួរ បានបន្តចុះជួបសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការរស់នៅរបស់កម្មករ-កម្មការិនី នៅតំបន់ផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
     ការចុះជួបកម្មករ-កម្មការិនី បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះក្រោយលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងនេះ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
សូមជម្រាបថា ឯកឧត្តម ហេង សួរ មន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអញ្ជើញដោយផ្ទាល់ជាមួយកម្មករ-កម្មការិនី ដើម្បីស្វែងយល់ពីស្ថានភាពរសនៅប្រចាំថ្ងៃ ចង់ដឹងអំពីសុខទុក្ខ ស្វែងយល់ពីការលំបាកនិងស្វែងយល់ពីវឌ្ឍនភាពនៅកិច្ចការរបស់រដ្ឋាភិបាលដែលបានជួយទៅលើកម្មករ ទទួលបាននូវបណ្ដាញទឹកស្អាតមានដែរឬទេ? តើកម្មករពិតជាទទួលបាននូវបណ្ដាញអគ្គិសនីរបស់រដ្ឋលក់ក្នុងតម្លៃដែលរដ្ឋបានកំណត់ដែរឬទេ?
   ក្នុងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលអាណត្តិទី៧ រដ្ឋបានធានាក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមាជូនកម្មករ និងការទទួលបានការព្យាបាលជំងឺដោយឥតបង់ថ្លៃតារមយៈប័ណ្ណរបបសន្តិសុខសង្គម និងការទទួលបានប្រាក់ចូលនិវត្តន៍ថែមទៀតផង៕