2023-08-25 01:08
167

រតគិរី៖ ជនសង្ស័យម្នាក់ក្នុងចំណោម ចំនួន ០៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកូនមុំ ឃាត់ខ្លួន កាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពី លោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

 សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០៥នាទី នៅចំណុចមាត់ទន្លេក្បែរការដ្ឋានទី២ថ្មី របស់ក្រុមហ៊ុន ចម្ការចេកហ័ងអញ់ អណ្ដូងមាសផស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី មានករណីប្រទះឃើញសត្វគោរបស់ប្រជាពលរដ្ឋ ០១ក្បាល ត្រូវបានក្រុមចោរព្រលះយកសាច់។

 ក្រោយពីបានទទួលសេចក្ដីរាយការណ៍ពីម្ចាស់គោកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអង្ក្រង បានចុះទៅធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានមន្ត្រីជំនាញចុះឃាត់ខ្លួនបជនសង្ស័យឈ្មោះ កែវ ធារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានស្រុកកំណើតភូមិត្រដក់ពឃុំពង្រ ស្រុកបារាយ ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី។ 

 ចំណែកម្ចាស់សត្វគោមានឈ្មោះ ញឹម សំអុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រង ស្រុកកូនមុំ ខេត្តរតនគិរី។

 សម្ភារបានដកហូតរួមមាន៖ កាំបិតតាំងតោ ចំនួន ១, កូនកាំបិតតូច ចំនួន ០១ និងសាច់គោមួយចំនូន។

 ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដឹកគោយកទៅកាប់ពិតប្រាកដមែន។ ចំពោះអ្នកចូលរួមធ្វើសកម្មភាពមានគ្នាចំនួន ០២នាក់ទៀត បានរត់គេចខ្លួនបាត់។ ករណីនេះសមត្ថកិច្ចកំពុងកំណត់មុខសញ្ញាតាមចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

 បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕