2023-08-25 06:08
205

 

ខេត្តស្វាយរៀង៖ម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២៣ នៅចំណុចលើផ្លូវកៅស៊ូ លេខ ៣១.៣៤ ស្ថិតក្នុង ភូមិស្រម៉ ឃុំបុសមន ស្រុករំដួល មាន ឈ្មោះ ចាន់ មួន  ភេទប្រុស អាយុ ៤០ ឆ្នាំ រស់នៅ ភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងបានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដាសេ125 ស៊េរីឆ្នាំ ២០២៣  គ្មានស្លាកលេខក៏បានបុករថយន្តមិនស្គាល់ម៉ាកនិងមិនស្គាល់អត្តសញ្ញាណ ឈប់នៅលើចិញ្ចើមផ្លូវពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលទាំងយប់។ យ៉ាងហោចណាស់មនុស្ស២នាក់ស្លាប់និងរបួសធ្ងន់២នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។
     យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១កើតឡើងកាលពីវេលាករណីទី២បានកើតឡើងកាលពីវេលាម៉ោង៤និង១២នាទីថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១គីឡូម៉ែត្រ១២២.១២៣ស្ថិតនៅចំណុចភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង មានរថយន្តកុងតឺន័រក្បាលពណ៌សទូពណ៌ក្រហមមានផ្លាកលេខភ្នំពេញ3D-0295 បើកបដោយ ឈ្មោះលឹម នីន ភេទប្រុសអាយុ៦២ឆ្នាំមានទីលំនៅភូមិប្រាសាទឃុំចកស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំបើកបរប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកម៉ូតូមួយគ្រឿងម៉ាក Honda ពណ៌ខ្មៅផលិតឆ្នាំ ២០១៥ ពាក់ស្លាកលេខស្វាយរៀង 1B-4485បេីកបរដោយឈ្មោះ អ៊ូក សុផលភេទស្រីអាយុ ៤៨ ឆ្នាំមានទីលំនៅភូមិ តាប៉ោឃុំសំឡីស្រុកកំពង់រោទិ៍ខេត្ដស្វាយរៀងពេញទំហឹងបណ្ដាលអោយរងរបួសបាក់ដងកាំបិតខាងឆ្វេង)។
     បច្ចុប្បន្នអ្នកបើករថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងវាស់វែងនិងអូសយកមកវត្ថុតាមទាំង២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីចាត់ការតាមច្បាប់។
     និងករណីទី៣បានកើតឡើងកាលពីវេលាម៉ោ៨និង១៥នាទី យប់ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង  មានរថយន្ត មួយ គ្រឿង ម៉ាក HYUNDAI ប្រភេទដឹកទំនិញ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-9200 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីកើតទៅលិច ក៏បានបុកប៉ះម៉ូតូ មួយ គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1S-5664 បើកបរដោយឈ្មោះ ឡឹក សែនសោភា ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទិសដៅបញ្ច្រាស់គ្នាបណ្ដាលអោយស្លាប់ ពេលបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកជីភូនិងមានអ្នករួមដំណើរម្នាក់ឈ្មោះ វណ្ណៈ ពិសិដ្ឋ ភេទ ប្រុស អាយុ ៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជាមួយគ្នា ត្រូវជាចៅ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
    សាកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕