2023-08-26 12:08
163

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៦៨នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ៣៨នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ១២ករណី ឃាត់ ២៦នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែសីហា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មើនិង ១៦៣,០៩ក្រាម និង ២កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះកម្លាំងនគរបាលជាតិ ១១អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ២អង្គភាពមានដូចខាងក្រោម៖
*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៤នាក់ ចាប់យក Ice ៧,១៩ក្រាម។
*២ / បាត់ដំបង៖ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
*៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១១,៤១ក្រាម។
*៤ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៦៦,៦៤ក្រាម។
*៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច។
*៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥៦,៨០ក្រាម។
*៧ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៨ក្រាម។
*៨ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២,៥០ក្រាម។
*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,៣២ក្រាម។
*១០ / មណ្ឌលគីរី៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*១១ / ពោធិ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១២នាក់ ចាប់យក Ice ១០,៧២ក្រាម។
*២ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ២,៦៣ក្រាម៕