
ស្ទឹងត្រែង៖ បច្ចុប្បន្នមុខរបរចោរកាន់តែមានការអភិវឌ្ឍន៍ទំនើប ប្រើប្រាស់រថយន្ត Lexus RX300 ធ្វើសកម្មភាពលួចម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនចំនួន ០២នាក់។
ក្រុមចោរស៊េរីខ្ពស់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួន ចំនួន ០២នាក់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៣០ នៅត្រង់ចំណុច ភូមិឫស្សីកណ្ដាល ឃុំអូរឫស្សីកណ្ដាលស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា សមត្ថកិច្ចដកហូតវត្ថុតាងរថយន្ត ០១គ្រឿង ម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2J-7906 ជាមធ្យោបាយប្រព្រឹត្តបទល្មើស។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕
