2023-08-27 04:08
143


ភ្នំពេញ៖ ការប្រកួតប្រជែងរ៉ូបូត អន្តរជាតិ ឆ្នាំ២០២៣ (ABU Robocon 2023) មាន ១៤ក្រុមបានចូលរួមរួមប្រកួត និងមកពីចំនូន ១២ប្រទេស ដែលពេលនេះប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
     ការប្រកួតប្រជែងរ៉ូបូត អន្តរជាតិ ឆ្នាំ២០២៣ (ABU Robocon 2023) ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតសាលដំរី ពហនុកីឡដ្ឋានជាតិមរតកតេជោ រាជធានភ្នំពេញ។
ក្នុងការបើកការប្រកួតប្រជែងរ៉ូបូតនោះ ក្រោមអធិបតីភាព របស់រដ្ឋមន្ត្រីថ្មី ចំនួន ០២រូប គឺ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិជាច្រើនរូប។ 
       សម្រាប់ការប្រកួតនេះ នឹងធ្វើឡើងមួយថ្ងៃពេញ ដែលមាន ១៤ក្រុមចូលរួមប្រកួតប្រជែង មកពីប្រទេសចំនួន១២ រួមទាំងកម្ពុជាម្ចាស់ផ្ទះផងដែរ។
គួររម្លឹកផងដែរថា កម្ពុជាបានចាប់ផ្តើមចូលរួមប្រកួតប្រជែងរ៉ូបូត អន្តរជាតិ ក្នុងឆ្នាំ២០១៧ ប៉ុន្តែកម្ពុជាបានរៀបចំការប្រកួតរ៉ូបូតក្នុង ស្រុក ឬថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤មកម៉្លេះ។       កម្មវិធីនេះ គឺជាការ ប្រកួតរ៉ូបូតដែលផលិត ដោយក្រុមនិស្សិតកម្រិតឧត្តមសិក្សា ហើយយកមកប្រកួតតតាំងលើទីលានក្រោមវិញ្ញាសា នៃឆ្នាំនីមួយៗ ដែលសមាសភាពមានមកពីប្រទេសជាង ២០ នៅទ្វីបអាស៊ី។
    ក្នុងនេះ តាមរយៈការប្រកួតថ្នាក់អន្តរជាតិ កម្ពុជាបានទទួលពាន មានដូចជា នៅឆ្នាំ២០១៧ ទទួលពានរង្វាន់កិត្តិយសផ្នែកគំនិត និងពានរង្វាន់ ពិសេស ហើយនៅឆ្នាំ២០១៨ បានទទួលពានរង្វាន់ចំណាត់ ថ្នាក់លេខ៣ និងពានរង្វាន់ពិសេស និងនៅឆ្នាំ២០២០ បានទទួល ពានរង្វាន់ចំណាត់ថ្នាក់លេខ៥ និងពានរង្វាន់ពិសេស៕