2023-08-28 02:08
179

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣។

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថាជនសង្ស័យមាន៖
១.ឈ្មោះ វូ ង្វៀងថាន់ដាក ភេទប្រុស អាយុ២២ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ ប៊ូយ វ៉ាន់វៀក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកគិតលុយ មានទីលំនៅបច្ចុប្បន្នស្នាក់នៅខេធីវី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ង្វៀង ធីធូហាន់ ភេទស្រី អាយុ២៦ឆ្នាំជនជាតិវៀតណាម មុខរបរអ្នកគិតលុយហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្នស្នាក់នៅហាងខារ៉ាអូខេ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៤.ឈ្មោះ ង្វៀង វាំងសឺង ភេទប្រុស អាយុ២២ឆ្នាំជនជាតិវៀតណាម មុខរបរ បុគ្គលិកហាងខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្នស្នាក់នៅហាងខារ៉ាអូខេ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង  ។
៥.ឈ្មោះ វៀង ឌឹកជុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកគិតលុយ មានទីលំនៅបច្ចុប្បន្នស្នាក់នៅខេធីវី ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៦.ឈ្មោះ ហ្វាយ វ៉ាងមិញ  ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិវៀតណាម មុខរបរអ្នកបើកបរ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅKTV ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថាចំពោះវត្ថុតាងដែលដកហូតបានរួមមាន ៖
-ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់មានទម្ងន់១.០០ក្រាម(គិតទាំងសំបកវេចខ្ចប់)
-ម្សៅម៉ត់ពណ៌សចំនួន០៣កញ្ចប់មានទម្ងន់១៦.១០ក្រាម(គិតទាំងសំបកវេចខ្ចប់)
-ម្ស៉ៅម៉ត់កញ្ចប់ពណ៌លឿងចំនួន០៣ កញ្ចប់ មានទម្ងន់២៨.៩០ ក្រាម(គិតទាំងសំបកវេចខ្ចប់)
-ទឹកថ្នាំពណ៌ទឹកក្រូចចំនួន១ដប មានទម្ងន់ ៩២.៧ ក្រាម(គិតទាំងសំបកវេចខ្ចប់)
-កុំព្យូទ័រដៃចំនួន០១គ្រឿងពណ៌ស
-រថយន្តម៉ាកALPHARD ចំនួន០១ គ្រឿងពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2Bi-4719
-ទូរស័ព្ទដៃចំនួន០៥គ្រឿង
-IPed ចំនួន០១គ្រឿង ។

អាវុធហត្ថបញ្ជាក់ទៀតថា នៅវេលាម៉ោង០៣ និង៣៥នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចខារ៉ាអូខេ HAO JIANG ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៦ នាក់ រួមទាំងវត្ថុតាងជាច្រើនផងដែរ ៕