2023-08-28 02:08
199

ព្រះវិហារ រដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ឋីអភិបាននៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យកកូនឈើប្រណិតនឹងកូនឈើហូបផ្លែជិត២០០០ដើម យកទៅដាំនៅក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្តដាឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៣ ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តព្រៈវិហារ បានអោយដឹងថា សម្រាប់ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ បានដាំកូនឈើប្រភេទចម្រុៈសរុបចំនួនជិត១០០០ដើមក្នុងនោះកូនឈើក្រញូងចំនួន១០០ដើម កូនឈើបេងចំនួន២០០ដើម នឹងកូនឈើធ្នង់ចំនួន៧០០ដើម នៅក្នុងបរិវេណសាលាបឋមសឹក្សាទំនប់ ដោយឡែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ក៍បានចូលរួមចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម នឹងកូនទៀបបារាំងចំនួន១០០ដើមជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។ លោក ពឹងទ្រីដា បានបន្តអោយដឹងថា ចំពោះកូនឈើដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋយកទៅដាំដុៈនោះ ថ្វីត្បិតតែមិនទាន់បានទទួលផលនៅពេលនេះក៍ពិតមែនក៍ប៉ុន្តែនៅពេលអនាគត់យើងនឹងទទួលបានផលផ្លែផ្កាជាក់ជាមិនខានហើយក៍បានជួយចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនបានមួយកំរិតថែមទៀតផងដែរ ។ឯកឧត្តម គីម រិទ្ឋី បានថែងការកោតសរសើរដល់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទខេត្តនឹងខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ អោយទទួលបានជោកជយ័ក្នុងការផលិតស្រូវសរីរាង្គលក់អោយក្រុមហ៊ុន ចំណែកខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារក៍បានប្រឹងប្រែងការពារ ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជយ័ផងដែរ ឯកឧត្តម គីម រិទ្ឋី បានជម្រុញអោយមន្ទីរជំនាញជុំវិញខេត្ត ត្រូវបន្តសកម្មភាពក្នុងការការពារព្រៃឈើអោយបានគង់វង់ជាប្រយោជន៍រួម សម្រាប់ក្មេងជំនាន់ក្រោយនឹងសង្គមជាតិយើងទាំងមូលផងដែរ៕