2023-08-28 03:08
291

(កំពង់ធំ)÷     រឿងរ៉ាវជីវិតគូរ ប្តី-ប្រពន្ធ  នៅលើលោកនេះគឺមិនអាចកំណត់ ជោគវាសនាថា អាចរូមរស់នៅជាមួយគ្នា រហូតដល់ចាស់កោងខ្នង ឬ  រស់នៅជាមួយគ្នាអស់មួយជីវិតនុះឡើយ !  អ្នកខ្លះរួមរស់នៅជាមួយគ្នា  ដោយភាពសុខសាន្តពេញមួយជីវិត  អ្អ្នកខ្លះក៏ព្រាត់ប្រាស់គ្នាពាក់កណ្តាលជីវិត   អ្នកខ្លះទៀតយកគ្នាជា ប្តី-ប្រពន្ធ បានត្រឹមតែមួយពព្រិចភ្នែកក៏បែកបាក់គ្នាទៅវិញ  ក៏មាន ។

ដោយលែកថ្មីៗនេះ មានរឿងរ៉ាវដ៏ចំលែកមួយ ដោយ ប្តី-ប្រពន្ធ មួយគូរបានព្រមព្រៀងលែងលះគ្នាដោយស្ម័គ្រចិត្តរៀងៗខ្លួន ។  តែអ្វីគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ប្តី-ប្រពន្ឋ  មួយគូរនេះ បានព្រមព្រៀងចែកទ្រព្យគ្មា ផ្សេងៗដូចជាដីចម្ការ លុយកាក់ មាស ប្រាក់ ។ល។  រួចរាល់អស់ហើយ  តែដោយលែកផ្ទះដែលពួកគាត់រស់នៅជាមួយគ្នាសព្វថ្ងៃនោះ  ហាក់បីដូចជាចែកគ្នាមិនដាច់សោះ ដោយចង់ចាញ់ ឈ្នះគ្មារៀងៗខ្លួន  ពួកគាត់ក៏បានសម្រេចចិត្តពុះផ្ទះចែកគ្នាជាពីរ ដើម្បីឱ្យស្មើរភាពគ្នា ។    
 
ហេតុការណ៍ដ៏ចំលែកប្លែកពីធម្មជាតិនេះ  បានកើតឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចជិតផ្សារសំអាងរីករាយ ស្ថិតនៅ  ភូមិអូរកំពប់អំបិល ឃុំបឹងល្វា  ស្រុកសន្ទុក  ខេត្តកំពង់ធំ ។  ដោយគេស្គាល់ឈ្មោះថា៖ ប្តីឈ្មោះ……………… អាយុ ៤២ ឆ្នាំ និង ប្រពន្ធឈ្មោះ…………. អាយុ ៣៨ ឆ្នាំ ពួកគាត់បានរូមរស់ជាមួយគ្នាអស់រយៈពេលជិត ២០ឆ្នាំ កន្លងមកហើយ ដោយមានចំណងអាពាហ៍ពិពាហ៍ គឺកូន ចំនួន០២នាក់ ស្រី០១នាក់ ទៀតផង ដោយកូនស្រីច្បងមានអាយុ១៧ឆ្នាំ  និង កូនប្រុសពៅ មានអាយុ ១៣ឆ្នាំ  ។

ជុំវិញរឿងរ៉ាង ប្តី-ប្រពន្ធ  មួយគូរខាងលើនេះ  លោក កុល វុទ្ធី ជំទប់ទី២ ឃុំបឹងល្វា បានផ្តល់ព័ត៌មានតាមទូរស័ព្ទថា ៖ មូលហេតុដែលឈានដល់ការលែងលះគ្នានេះ គឺបណ្តាលមកពីពួកគាត់ រស់នៅមិនចុះសម្រុងគ្នា  និង គ្មានសេចក្តីទុកចិត្តគ្នារវាង ប្តី-ប្រពន្ធ ។ លោកជំទប់ទី២ បានបន្តទៀតថា៖ ចំពោះរឿងរ៉ាវនេះ លោកបានពន្យល់ណែនាំអប់រំ និង ធ្វើការសម្របសម្រួលចំនួន ២ ទៅ ៣ លើករួចមកហើយ  តែពួកគាត់នៅតែមិនព្រមត្រូវរ៉ូវគ្នាវិញសោះ ។  លោកបានបន្តទៀតថា រវាង ប្តី-ប្រពន្ធ មួយនេះ កាលពីកំឡុង ១០ ឆ្នាំមុន ក៏បានលែងលះដាច់ស្រេចគ្មាម្តងរូចមកហើយ តែក្រោយមកពួកគេក៏បានត្រូវរ៉ូវគ្នាវិញ  រហូតមកដល់ពេលនេះ ក៏មានរឿងរ៉ាងលែងលះគ្នាជាលើកទី ២ ។

ចំពោះរឿងរ៉ាវលែងលះគ្នានេះ មានមតិជាច្រើនបានលើកឡើងថា៖ បើយើងបានជាលែងលះគ្នាទៅហើយ គួណាស់តែមានការយោគយល់គ្នា ទៅវិញ ទៅមក ព្រោះអាណិតដល់កូនៗទាំងពីរ  ដែលគ្នាកំពុងថិតក្នុងវ័យសិក្សានៅឡើយ  ធ្វើបែបនេះ វាប៉ះពាល់ដល់អារម្មណ៍ក្មេង ដែលគ្នាមិនបានដឹងអីនោះជាខ្លាំង ៕