2023-08-30 04:08
153

 

ខេត្តរតនគិរី ៖   ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានថ្លែងនៅក្នុងពិធីបើកការផ្សព្វផ្សាយស្តីពី យុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំដោយមន្ទីរផែនការខេត្តរតនគិរី នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលមហោស្រពរតនៈ ថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍  នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធជាពិសេសស្រ្តី ដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ កន្លែងម៉ាស្សា ដែលធ្វើការទទួល ប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្ស ។
     ឯកឧត្តមថ្លែងបន្តថា  ដើម្បីឱ្យដំណើរការផ្សព្វផ្សាយការ សំភាសន៍ផ្តល់បណ្ណសមធម៌ជូនដល់បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព្រឹត្ដិទៅមានភាពរលូននិងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំបញ្ជីសម្រង់បុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ ដែលមានការ លំបាកផ្នែកជីភាពនៅតាមភូមិនីមួយៗហើយអ្នកដែលបញ្ចូលក្នុងបញ្ជីបានលុះត្រាតែអ្នកទាំងនោះបានស្នាក់នៅ ក្នុង ភូមិ  យ៉ាងតិចរយៈពេល០៣ខែនិង ត្រូវមានឯកសារពាក់ព័ន្ធ មានដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឫឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត(ឯ.អ)។
    ឯកឧត្តម អភិបាលរងខេត្តបានធ្វើការណែនំា និងផ្តល់ អនុសាសន៍អោយគ្រប់សមាសភាពអ្នកពាក់ព័ន្ធត្រូវអនុវត្តការងារ  ដោយយកចិត្តទុកដាក់ក្នុងដំណើរការការងារ នេះនៅ តាមភូមិ ឃុំ សង្កាត់ របស់ខ្លួនដោយមាន មន្រ្តីមន្ទីរ ផែនការ  និងមន្ដ្រីសម្របសម្រួលប្រចាំក្រុងស្រុកនិងឃុំ សង្កាត់ ត្រូវ សហការ ជម្រុញការអនុវត្តន៍តិវិធីឱ្យត្រឹមត្រូវ និងទទួលបានជោគជ័យ ។ជាពិសេសគ្រប់ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ទាំងអស់សូមជួយសម្របសម្រួលដល់ក្រុមគ្រួសារ ក៏ដូចបុគ្គលបម្រើសេវា ទេសចរណ៍កម្សាន្តទាំង អស់ឱ្យទទួលបាននូវព័ត៌មានជាក់លាក់ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមការងារ ចុះសម្រង់  បញ្ជីឈ្មោះបុគ្គលនៅតាមគោលដៅនីមួយៗឱ្យទាន់ពេលវេលា៕