2023-08-30 04:08
136


ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញមុខក្មេងទំនើងចំនួន ២២នាក់ ដែលករណីលេងល្បែងស៊ីសងដោយខុសច្បាប់ និងបង្កទំនាស់ឈ្លោះប្រកែកគ្នា នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វាក្រោយឃាត់ខ្លួនយកមកសាកសួរ និងធ្វើកិច្ចសន្យា ណែនាំអប់រំឱ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ។ 
     មន្ត្រីនគរបាលខណ្ឌជ្រោយចង្វា បានឱ្យដឹងថា កម្លាំងជំនាញ បានបើកកិច្ចប្រតិបត្តិការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ២២នាក់ ដែលបង្កការផឹកស៊ីអនាធិបតេយ្យលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) និងបង្កទំនាស់ឈ្លោះប្រកែកគ្នា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខាភ្នំពេញ ក្រុមទី៩ ផ្លូវទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានដូចខាងក្រោម ៖  
+ករណីហិង្សាស្រាល (ទំនាស់ឈ្លោះប្រកែកពាក្យសម្ដីគ្នាទៅវិញទៅមក) ឃាត់ខ្លួនបានចំនួន ០៨នាក់ (ស្រី០៤នាក់) ១-ឈ្មោះ ឈឹម សំណូ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិអង្កាតាមិញ សង្កាត់កាតាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ។
២-ឈ្មោះ អែម សេងអ៊ី ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ស្ទឹងមាជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ។
៣-ឈ្មោះ យឹម ស៊ីឌី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរអ្នកលក់ផលិតផលតាមអនឡាញ។
៤-ឈ្មោះ ចន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរអ្នកលក់ផលិតផលតាមអនឡាញ។
៥-ឈ្មោះ លន់ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញក្រុមហ៊ុនអ៊ីហ្គេត។
៦-ឈ្មោះ លន់ លីដា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ស្ទឹងមាជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ។
៧-ឈ្មោះ រឿន ស្រីឡែន ភេទស្រី អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិក(ស្នុកឃ័រ)។
៨-ឈ្មោះ សេង ដានិច ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិក(ស្នុកឃ័រ)។
+ករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរនៅលើសួនច្បារសាធារណៈ) ឃាត់ខ្លួនបានចំនួន ១៤នាក់ (ស្រី០៤នាក់) ១-ឈ្មោះ អ៊ិត ឆេងហ៊ុន ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៥៥ ភូមិ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាងឆៃហ៊ាង។ ២-ឈ្មោះ សុខ រចនាពេជ្រ ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២ ភូមិ១០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរអ្នកបើកបររថយន្ត។ ៣-ឈ្មោះ អ៊ី សៀវម៉ី ភេទស្រី អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវទន្លេមេគង្គ ភូមិគៀនខ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរបុគ្គលិកហាងឆៃហ៊ាង។ ៤-ឈ្មោះ កាន រ៉ូហ្សាណា ភេទស្រី អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវទន្លេសាប ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ៥-ឈ្មោះ ជុំ សុខឆៃ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបរតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរនិសិត្ស។ ៦-ឈ្មោះ ញឹម ចន្ថា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ស្រាក្រឡុក។ ៧-ឈ្មោះ អាំ រីលីហ្វីន ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្លូវទន្លេមេគង្គ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរកាប់គោ។ ៨-ឈ្មោះ ធឿន តុង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរជាងរៀបការ៉ូ។ ៩-ឈ្មោះ សេន វីរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ១០-ឈ្មោះ សន សីហ៍ៈ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង ភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។ ១១-ឈ្មោះ ម៉ាត់ គឹមរី ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរកាប់គោ។ ១២-ឈ្មោះ ឈីម សូរីយា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបររត់តុ។ ១៣-ឈ្មោះ ធួន សារ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ខណ្ឌសែនសុក រាជធានីភ្នំពេញ មុខរបរអ្នកបិតស្កុតម៉ូតូ។ ១៤-ឈ្មោះ ការីម ម៉ាស់មីត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅលើទូក ទន្លេសាប ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបររើសអេតចាយ។
    បច្ចុប្បន្នក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងធ្វើសាវតាជាតិគ្រប់គ្រងទុកជាក្រុមក្មេងទំនើង៕