2023-08-31 06:08
207


(កំពង់ឆ្នាំង)៖     ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានឃុំឆ្នុកទ្រូ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដឹកនាំដោយលោក សូ ស៊ីនួន និងលោកស្រី ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានឃុំឆ្នុកទ្រូ បានចុះជួបសំណេះសំណាល និងថ្លែងអំណរអរគុណដល់ក្រុមការងារថ្នាក់មូលដ្ឋាន និងប្រជាពលរដ្ឋ (ខ្មែរឥស្លាម) ចំណុចយុគន្ធរ នៅភូមិឆ្នុកទ្រូ។
     ក្នុងនោះ ក៏មានការអមដំណើរពីលោក ប៉ែន សំបូរ, លោក សុខ សន និងលោកស្រី អនុប្រធានក្រុមការងារថ្នាក់កណ្ដាល ព្រមទាំងលោក សោម ភិរុណ និងស្រី ក្រុមការងារថ្នាក់ខេត្ត។
     ពីធីនេះ ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រសម្រាប់នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ មានសម្លេងគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទទួលបាននូវលទ្ធផលល្អ យ៉ាងគាប់ប្រសើរមានអត្រាសម្លេងសន្លឹក ស្មើនឹង៩៧.២៤% នៃចំនួនសមាជិកបក្សសរុប ក្នុងឃុំទាំងមូល។
    ទិដ្ឋភាពនេះ ប្រព្រឹត្តទៅដោយមានការរៀបចំអាហារសាមគ្គី ប្រកបដោយក្តី រីករាយសាទរក្រៃលែងផងដែរ៕