2023-09-01 09:09
157

កំពង់ចាម៖ អ្នកភូមិរាប់រយនាក់នាំគ្នាប្រសេចប្រសាចយកប៊ីដុងដងប្រេងម៉ាស៊ូត ដែលហ៊ាកំពប់ពេញដីយកមកទុកប្រើប្រាស់ដោយមិនខ្លាចគ្រោះថ្នាក់ ខណៈរថយន្តសណ្តោងរ៉ឺម៉កដឹកប្រេងឥន្ធនៈ ០១គ្រឿង រេចង្កូតក្រឡាប់ផ្ងាជើងសង្កត់លើម៉ូតូកង់បី ០១គ្រឿង ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ឧបទ្ទវហេតុគ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិអណ្តូងជ្រោះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា រថយន្តដឹកប្រេង ០១គ្រឿង របស់ក្រុមហ៊ុន SAVIMEX បានបើកគេចពីរថយន្តមួយដែលបំរ៉ុងបេីកឆ្លងផ្លូវជាតិលេខ៧ បណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់សង្កត់ម៉ូតូកង់បីត្រូវចំហៀង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងរបួសឡេីយ។ តាមការបញ្ជាក់ រថយន្តដឹកប្រេងឥន្ទនៈមានផ្ទុកប្រេងចំរុះ ៣២០០០លីត្រក្នុង បែងចែកជា ២ផ្នែក គឺប្រេងសាំង ៨០០០លីត្រ និងប្រេងម៉ាសូត ២៤០០០លីត្រ។

ក្រោយពេលកើតហេតុ មានប្រជាពលរដ្ឋយ៉ាងច្រើននាំដងប្រេងសាំងដែលកំពប់ពាសពេញដីដុកប៊ីដុង កន្ទន់ ធុង និងរបស់របរផ្សេងៗសម្រាប់ទុកប្រើប្រាស់ ដោយគ្មានខ្លាញគ្រោះថ្នាក់ឡើយ។

បច្ចុប្បន្ន សមត្ថកិច្ចបានចុះអត្តរាគមន៍សម្រួលចរាចរណ៍ និងធ្វើហាមឃាត់មិនឲ្យពលរដ្ឋមិនឲ្យដងប្រេងដែលកំពប់លើនោះដែរ ព្រោះខ្លាចកើតមានគ្រោះថ្នាក់ដោយយថាហេតុ ប៉ុន្តែអ្នកភូមិស្តាប់ឡើយ៕