2023-09-01 10:09
391

កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក់ពាក់នឹងការរិះគន់លើការតែងតាំងក្បាលម៉ាស៊ីន ទីប្រឹក្សា ជំនួយការច្រើន ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ លោកបានឆ្លើយតបថា «ដើម្បីធានាការអនុវត្តគោនយោបាយប្រកបដោយប្រសិទ្ធភាព គឺការរៀបចំក្បាលម៉ាស៊ីនដឹកនាំជាការចាំបាច់បំផុត»។ 

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នយោជិតប្រមាណជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស នានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តមនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «ការរៀបចំក្បាលម៉ាស៊ីនដឹកនាំ ក៏ដូចជាទីប្រឹក្សា ជំនួយការ នៅពេលនេះ គឺជាតម្រូវការចាំបាច់ ហើយជាការគុណធម៌ក្នុងការរៀបចំមន្ត្រី ប៉ុន្តែក៏គិតដល់ប្រសិទ្ធិភាពការងារផងដែរ»។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ការតែងតាំងទីប្រឹក្សា ជំនួយការ យើងបន្តធ្វើចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែត្រូវជ្រើសរើសយកតែមួយប៉ុណ្ណោះ។ ប្រសិនយកគោរមងារជាទីប្រឹក្សា អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ត្រូវបោះបង់ការងារ ឬតួនាទីពីមន្ត្រីរាជការ»៕