2023-09-01 11:09
167


ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍មន្ត្រីសមត្តកិច្ចជំនាញក្រុងបានឱ្យដឹងថា÷នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិនចុះល្បាតតាមភូមិសាស្ត្រក្នុងសង្កាត់ប៉ៃលិន រហូតដល់ចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន.ស្រាប់តែប្រទះឃេីញមុខសញ្ញាគួរ ឱឱ្យសង្ស័យបុរសម្នាក់ ឈ្មោះ សំ ដារ៉ា ហៅតួ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើការឃាត់សួរនាំ និងឆែកឆេរលេីដងខ្លួនរកឃេីញម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ០១កញ្ចប់ ទម្ងន់១,០៨ក្រាម សាច់ថ្នាំសុទ្ធ។
-វត្ថុតាងដកហូតរួមមាន៖
ក-ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន1C-7216 _០១គ្រឿង។ 
ក្រោយសមត្តកិច្ចជំនាញសួរនាំជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀន ដែលកម្លាំងសមត្ថកិច្ចឆែកឆេររកឃេីញ គឺខ្លួនបានទិញពីឈ្មោះ ប្រុស រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 
បន្ទាប់មកកម្លាំងជំនាញក៏បានចុះស្រាវជ្រា
វនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី/ខែ/ឆ្នាំដដែល រួចស្នើរសុំការអនុញ្ញាតនិងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងដោយមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចាត់តាំងលោក ហេង ថៃផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 
រួចក៏ឆែកឆេរក្នុងគេហដ្ឋាន របស់ជនសង្ស័យរកឃេីញដូចខាងក្រោម៖
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ០១កញ្ចប់តូច ទម្ងន់ ០,២១ក្រាម សាច់ថ្នាំសុទ្ធ។ 
២-ថង់សម្រាប់វិចខ្ចប់គ្រឿងញៀន ចំនួន០១ដុំ។
៣-កាំភ្លេីងកែឆ្នៃ ចំនួន០១ដេីម។
៤-ដងកាំភ្លេីងកែឆ្នៃ ចំនួន០១ដេីម។
៥-សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ 
-ជនសង្ស័យរួមទាំងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីធ្វើការសាកសួរ។
នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី/ខែ/ឆ្នាំដដែល កម្លាំងផែនប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលបានទំនាក់ទំនងតាមរយៈទូរស័ព្ទដៃទិញថ្នាំញៀន ពីឈ្មោះ ឃុន ប្រុស ដេីម្បីយកទៅប្រេីប្រាស់ជនសង្ស័យ០៣នាក់
មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ខា ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-វត្ថុតាងដកហូតរួមមាន៖
ក-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីចាស់ ចំនួន០១គ្រឿង។ 
ខ-ទូរស័ព្ទដៃម៉ាកoppo ពណ៌ខ្មៅ ចំនួន០១គ្រឿង។
២-ឈ្មោះ ផាត សម្ភស្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 
--វត្ថុតាងដែលកម្លាំងប្រមូលបានរួមមាន៖
ក-ម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកក្រូច សេរីចាស់ គ្មានស្លាកលេខចំនួន០១គ្រឿង។ 
ខ-ទូរស័ព្ទម៉ាកoppo ពណ៌ស ចំនួន០១គ្រឿង។
៣-ឈ្មោះ នាក់ កី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបឌិននៀវ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-វត្ថុតាងដកហូតរួមមាន៖
ក-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ស្លាកលេខ បាត់ដំបង1P-9601- ០១គ្រឿង។ 
ខ-ទូរស័ព្ទដៃម៉ាកoppoពណ៌ខ្មៅ      
០១គ្រឿង។
-ឃាត់ខ្លួនជនសង្ស័យសរុបរួមចំនួន០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ សំ ដារ៉ា ហៅតួ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ 
២-ឈ្មោះ ឃុន ប្រុស ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅកេីត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
៣-ឈ្មោះ ខា ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
៤-ឈ្មោះ ផាត សម្ភស្ស ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
៥-ឈ្មោះ នាក់ កី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបរឌិននៀវ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។
-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា សង្ស័យម៉ាទឹកកក ០២កញ្ចប់ ទម្ងន់១,២៩ក្រាមសាច់ថ្នាំសុទ្ធ។
២-ម៉ូតូ០៤គ្រឿង៖
ក-ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន1C-7216 ១គ្រឿង។ 
ខ-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ស្លាកលេខបាត់ដំបង1P-9601  ០១គ្រឿង។ 
គ-ម៉ូតូម៉ាកហុងដាវេវ ពណ៌ទឹកក្រូច សេរីចាស់ គ្មានស្លាកលេខ០១គ្រឿង។ 
ឃ-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីចាស់ ០១គ្រឿង។ 
៣-កាំភ្លេីងកែឆ្នៃ ០១ដេីម។
៤-ដងកាំភ្លេីងកែឆ្នៃ ០១ដេីម។
៥-ទូរស័ព្ទដៃចំនួន០៣គ្រឿង៖
ក-ទូរស័ព្ទដៃម៉ាក oppoពណ៌ខ្មៅ ០១គ្រឿង។
ខ-ទូរស័ព្ទដៃម៉ាកoppoពណ៌ស ០១គ្រឿង។
គ-ទូរស័ព្ទម៉ាកoppoពណ៌ខ្មៅ ០១គ្រឿង។
៦-សម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ 
-ករណីខាងលើនេះ លោកអធិការបានស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនដើម្បីអនុវត្តនីតិវិធី។ដោយ,ស សារឿន