2023-09-01 12:09
335

កណ្តាល៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងជំនួបជាមួយកម្មករ-កម្មការិនី នយោជក មកពីរោងចក្រ សហគ្រាសនានា ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា «ការធ្វើកំណែទម្រង់មិនមែនងាយស្រួលនោះទេ ប៉ុន្តែកំណែទម្រង់ជោគជ័យបាន ត្រូវមានកក្តា ៤ សំខាន់ៗ»។ 

លោកនាយករដ្ឋមន្ត្រី បានថ្លែងថា «ចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ដែលអាចប៉ះពាល់បាត់មុខតំណែងមួយក្នុងការកំណែទម្រង់នេះ សូមមេត្តាយោមយល់ផង»។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា «សម្រាប់ការងារកំណែទម្រង់មិនមែនងាយស្រួលទេ តែកំណែទម្រង់ជោគជ័យវិញត្រូវការងារមាន ៤ រួមមាន៖ ទី១- មានចក្ខុវិស័យច្បាស់លាស់មិនធ្វើតាមអារម្មណ៍យើងគិតគូរនេះគិតគូរច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ និងរក្សា។ ទី២- ត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ បើសិនជាយើងខ្លាចមិនហ៊ានធ្វើអីចឹងពាំត្រណោត។ ទី៣- ត្រូវមានការចូលរួមទាំងអស់គ្នាអ្នកដែលពាក់ព័ន្ធ។ ទី៤- ត្រូវមានការលះបង់ខ្លះដើម្បីបានផលប្រយោជន៍រួម»។ 

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «បួនកត្តានេះខ្ញុំសូមឲ្យរួមគ្នាធ្វើ ដើម្បីឲ្យយល់គ្នា យើងរួមគ្នាដើម្បីពង្រឹងពីរដ្ឋាភិបាលរបស់យើងបម្រើប្រជាពលរដ្ឋឲ្យបានច្រើន»៕