2023-09-02 04:09
184

(កំពត)នៅថ្ងៃទី ២ ខែកញា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅធនិន អភិបាលខេត្តកំពតបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងទទួលអំណោយជាអង្ករពីសប្បុរសជនចំនួន ១៤ តោនដើម្បី។

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នេះគឺជាគោលដៅចម្បងមួយរបស់ប្រមុខរាជរដ្ឋភិបាលក្នុងអាណត្តិទី៧ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះដែរឯកឧត្តម អភិបាលខេត្តកំពត លើកឡើងថានេះហើយជាការចូលរួមផ្តល់នូវអំណោយសប្បុរសធម៌ផ្សេងៗដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក គឺជាការចូលរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស និងជាការសងគុណដល់ទឹកដីកំណើតរបស់ខ្លួនផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មានមតិសំណេះសំណាលនាឱកាសនោះឯកឧត្តមបានលើកឡើងថា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងការជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាព ដែលនេះបានបង្ហាញឱ្យឃើញពីការគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខថ្នាក់ដឹកនាំ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចូលរួមផ្តល់ជាអំណោយសប្បុរសធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋក្រក្រីជួបការលំបាក គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ទៅតាមលទ្ធភាពដែលយើងមាន តាមរយៈរដ្ឋបាលខេត្តកំពត។

មិនតែប៉ុណ្ណោះ ការចូលរួមនេះទៀតសោត ក៏ជាការតបស្នងសងគុណនូវទឹកដីកំណើត និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកមកនូវសុខសន្តិភាពជូនជាតិជូនប្រជាជន ហើយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់ថា អំណោយជាអង្ករដែលទទួលបាននាពេលនេះ ឯកឧត្តមនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ធ្វើយ៉ាងណាឱ្យស្របទៅតាមការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាលគឺ «ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេគឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពត បានផ្តល់នូវអង្ករទៅតាមបណ្តាក្រុង-ស្រុកជារៀងរាល់ខែ ដើម្បីឱ្យក្រុង-ស្រុកទាំងនោះបែងចែកទៅឱ្យប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ជួបការលំបាក ទៅតាមការជាក់ស្តែង។

សប្បុរសជនដែលឧបត្ថម្ភអង្ករជូនរដ្ឋបាលខេត្តកំពតរួមមាន៖ លោក ជា ឡុង និងលោកស្រី តុញ ស៊ីថាវី អង្ករចំនួន ១០តោន, លោកឧកញ៉ា ទុំ សារ៉ុត (ហៅនាយឃ្លោក) និងលោកជំទាវ ជឹម សំអូន អង្ករ ១តោន លោកស្រី លឹម ពេជ្រសុវណ្ណ អង្ករ ១តោន លោកស្រី ហេង លីនី អង្ករ ២តោន សរុប ១៤តោន។(សឹង រ៉ាត់)