2023-09-03 09:09
208


ព្រៃវែង៖ នៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែងបានដឹកនាំ កិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ៨ ខែ (មករា -សីហា )ឆ្នាំឆ្នាំ២០២៣ និងលើក ទិសដៅអនុវត្តបន្ត របស់ក្រុមការងារ យុវជនគណបក្សខេត្តព្រៃវែង។ 
    លោក ឡាច ភីរ៉ាត់ បានរាយការណ៍ថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣នេះ ឆ្លងកាត់ការអនុវត្តផែនការសកម្មភាពខាងលើ ក្រុមការងារយុវជនគណបក្ស ខេត្តសម្រេចបានលទ្ធផលដូចខាងក្រោម ៖- បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រៃវែង ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមការងារយុវជនគណបក្សស្រុក ក្រុង ឃុំ សង្កាត់ និងសប្បុរសជន ចែកជូនដល់គ្រួសារទីទាល់ក្រ ចាស់ជរា សួរសុខទុក្ខអ្នកជម្ងឺ និងចូលបុណ្យសព និងសកម្មភាពផ្សេងៗ សរុបចំនួន ៨៨៨ លើក ។  -បានប្រកាសបញ្ចូលសមាជិកយុវជនគណបក្ស នៅស្រុកកំពង់ត្របែក ៤១០ នាក់ ស្រុកកញ្ជ្រៀច ២៧៣ នាក់ ក្រុងព្រៃវែង ៤២១ នាក់ ស្រុកពារាំង ៣៥២ នាក់ និងស្រុកពោធិ៍រៀង ៦៩០ នាក់ សរុបទាំងអស់ចំនួន ២.១៤៦ នាក់ ។ -បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃ ដល់សកម្មជនយុវជនវាគ្មិនគណបក្ស និងសកម្មជនយុវជនជាក្រុមការងារ គ្រប់គ្រងបណ្តាញពត៌មានសង្គមក្រុង ស្រុក ឃុំ សង្កាត់នៃខេត្តព្រៃវែង ដោយមានសមាសភាពចូលរួមនៃវគ្គបណ្តុះបណ្ដាល សរុប ចំនួន ៦៣៣ នាក់ ។ -បានបណ្តុះបណ្តាលដល់ភ្នាក់ងារគណបក្សចំនួន ៣.៧៣៨ នាក់ និងសមាគមនារីចំនួន ១.៨៦៩ នាក់ សរុប ៥.៦០៧ នាក់ ដែលសង្កេតការទាំង១.៨៦៩ ការិយាល័យទូទាំងខេត្តព្រៃវែង ។ -បានដឹកនាំយុវជនតាមបណ្ដាក្រុង ស្រុក សរុបចំនួន ២.៣៤៨ នាក់ទៅទស្សន:កិច្ចនៅវិមានឈ្នះឈ្នះ គុកទួលស្លែង និងសារៈមន្ទីរប្រល័យពូជសាសន៍ជើកឯក ។ -ប្រជាពលរដ្ឋដែលជួបការលំបាកមានភាពរីករាយនៅពេលដែលក្រុមការងារយុវជនគណបក្សចុះជួយដល់ពួកគាត់ ។
      ឯកឧត្តម ជា សុមេធី ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង បានមានប្រសាសន៍កោតសរសើរនិងវាតម្លៃខ្ពស់ចំពោះការខិតខំប្រឹងបែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក ជាពិសេស ក្រុមសកម្មជនយុវជនគណបក្ស និងសាខាបក្សនៃមន្ទីរអង្គភាពជុំវិញខេត្ត។ 
     ឯកឧត្ដម ក៏បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្ត៖ អនុវត្តសេចក្ដីណែនាំលេខ០០១/១០២២/ស.ណ.យ.គ.ក របស់យុវជនគណបក្សថ្នាក់កណ្តាល។ ពង្រឹង និងពង្រីកសមាជិកយុវជនគណបក្ស ពិសេសយុវជនដែលទើបដល់អាយុបោះឆ្នោត។ បន្តចុះជួបសកម្មជនយុវជនគណបក្ស និងសមាជិកគណបក្សនៅតាមមូលដ្ឋាន។ បន្តផ្សព្វផ្សាយតួនាទី ស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។  បន្តចុះជួយ និងសហការជាមួយព្រះសង្ឃ អាជ្ញាធរ ភូមិ ឃុំ និងសប្បុសរជននានា ដើម្បីជួយឧបត្ថម្ភ ដល់ជនរងគ្រោះធម្មជាតិ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹងឲ្យបានទាន់ពេល ។ បន្ដតាមដានរាល់សកម្មភាពសមាជិកបក្សប្រឆាំងនៅមូលដ្ឋាន រកវិធីទប់ដើម្បីស្កាត់ វាយបកវិញឲ្យបានទាន់ពេលវេលា។  រាយការណ៍អំពីបញ្ហាប្រឈមនានាដែលកើតមាននៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ដើម្បីរកវិធីដោះ ស្រាយបានទាន់ពេលវេលា។  បន្តរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង៕