2023-09-04 10:09
144


ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអាទិត្យទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ជនសង្ស័យម្នាក់ បានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតខ្វែវគាស់ទម្លុះទម្លាយបម្រុងចូលលួចយកទ្រព្យសម្បត្តិ ខណៈកំពុងធ្វេីសកម្មភាពនេះក៏ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹងទាន់ក៏ស្រែកឆោឡោឡេីង ហេីយជនសង័្សយបានគេចខ្លួនពីកន្លែងកេីតហេតុ ប៉ុន្តែទោះជាយ៉ាងណាក៏គេចមិនផុតពីកម្លាំងសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវនិងឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ 
    ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី០២ ខែកញ្ញាម្សិលមិញនេះ ស្ថិតនៅចំណុចក្រមទី០៦ ភូមិដូង ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ 
    ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ រ៉េត សៅដា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅស្ថិតនៅចំណុចក្រមទី០៦ ភូមិដូង ឃុំឈេីទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ 
    សូមជម្រាបថា ក្រោយកេីតហេតុជនរងគ្រោះ បានផ្តល់ព័ត៌មានភ្លាមៗទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលស្រុក ឱ្យជួយអន្តរាគមន៍ និងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឈានទៅឃាត់ខ្លួនជនសង័្សយឈ្មោះលី ប៊ុនថេន ហៅ ង៉ា ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 
ចំណែកដកហូតវត្ថុតាងចាប់យកបាន៖
– ម៉ូតូម៉ាកHONDA Dream ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង(ម៉ូតូចាស់)
-រ៉ឺម៉ករទេះដែកចំនួន០១គ្រឿង
-កាំបិតខ្វែវចំនួន០១
-កូនកន្ត្រៃចំនួន០១
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាគេបានប្រេីប្រាស់កាំបិតខ្វែវធ្វេីសកម្មភាពគាស់កញ្ចក់ផ្ទះជនងគ្រោះខាងលេី បំណងចូលលួចយកទ្រព្យសម្បត្តិ តែមិនទាន់លួចបានផងត្រូវបានគេដឹងក៏ស្រែកឆោឡោ ហេីយក៏គេចខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន។ 
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ បានបញ្ជូនទៅឱ្យសមត្ថកិច្ចផែនជំនាញព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕