2023-09-04 01:09
127

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣ ឱ្យបានដឹងថា កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។

 ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

 ១. តំបន់ទំនាបកណ្តាល

 សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ °C

 សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C

 អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្ហូរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 ២. តំបន់ខ្ពង់រាប

 សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ °C

 សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ °C

 អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 ៣. តំបន់មាត់សមុទ្រ

 សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦ °C

 សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២ °C

 នៅថ្ងៃទី ៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

 បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមកក្នុងកម្រិតពិតិចទៅមធ្យម៕