2023-09-04 01:09
159

ព្រៃវែង៖ ក្មេងស្រីជាអនីតិជនអាយុ ១៤ឆ្នាំម្នាក់ រងការរំបំពានផ្លូវភេទពីសំណាក់បុរសជាឪពុកចិញ្ចឹមរហូតមានផ្ទៃពោះ ៥ខែទើបបែកកការបន្ទាប់ពីម្តាយមីងមានការសង្ស័យបាននាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីឆ្លុះអេកូមើលពោះ ទលបបង្កឲ្យមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់កើតមានរឿងរ៉ាវបែបនេះទាល់តែសោះ។

 ក្រោយពីបែកធ្លាយរឿងអាស្រូវឪពុកចិញ្ចឹមតិរិច្ឆាន ឆីកូនឯង សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យដើម្បីយកទៅសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធ។ ជនសង្ស័យ​ជាត្រីស្នោស៊ីកូនឯងមានឈ្មោះ ដ​ន រុំ ភេទ​ប្រុស អាយុ​ ៥៧​ឆ្នាំ មាន​ទីលំនៅ​ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានលួងលោម និងចាប់រំលោៈកូនស្រី​ចិញ្ចឹម​អាយុ ១៤​ឆ្នាំ បានសម្រេច​ជា​បន្តបន្ទាប់​ជា​ច្រើន​លើក​ រហូត​ដល់​នាង​មាន​ផ្ទៃពោះ​ ៥​ខែ ទើប​បែកធ្លាយ​រឿងរ៉ាវ។ 

 ក្រោយផ្ទុះរឿងរ៉ាវខាងលើ ជនសង្ស័យជាឪពុកចិញ្ចឹមត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ នៅវេលា​ម៉ោង​ ២​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ី​ធរ​កណ្តាល យកមកសួរនាំនៅអធិការដ្ឋាន។ 

 ក្មេងស្រីរងគ្រោះដោយឪពុកចិញ្ចឹមតិរិច្ឆាន នាងជាកំព្រាគ្មានឪពុកម្តាយ ត្រូវបានក្រុមគ្រួសារជនសង្ស័យយកមកចិញ្ចឹមតាំងពីតូចម្លេះ ប៉ុន្តែស្រាប់ដល់ពេលនាងធំពេញរូបពេញរាង (អាយុ​១៤​ឆ្នាំ) ស្រាប់តែឪពុកចិញ្ចឹម ចាប់រំលោភនៅ​ចំណុច​គុម្ព​ឬ​ស្សី​ក្រោយ​ផ្ទះ និង​នៅ​ក្រោមផ្ទះជាច្រើនលើក រហូតមាន​ផ្ទៃពោះ​ ៥​ខែ​មក​ហើយបែកការបែបនេះ។ 

 បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​នេះ ត្រូវ​បាន​ឃាត់ខ្លួន​យក​នៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕