2023-09-04 01:09
344

កោះកុង៖ លោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទមសាគរ ក្រោយពីផ្ទុះអាស្រូវប្រព្រឹត្តអំពើពុករលួយឃុបឃិតជាមួយឈ្មួញមានលុយបោះបង្គោលពង្រីងដែនចិញ្ចឹមគ្រេឈាម និងប្រមូលលុយពីទូកនេសាទល្មើសច្បាប់ រហូតប្រជានេសាទផ្ទុះការតវាដាក់ញាតិប្តឹងទៅអភិបាលកោះកុង ពេលនេះត្រូវបានប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញលិខិតបង្គាប់ការដកបញ្ឈជើងឲ្យអានកាសែត នៅស្នាក់ការខណ្ឌជលផលខេត្តកោះកុង។

 យោងតាមលិខិតបង្គាប់ការលេខ ០៦១ លបក.កសក.ខកក ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ របស់លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកោះកុង បានបញ្ជាកថា «ត្រូវបានសម្រួលភារកិច្ចជូនមន្ត្រីរាជការដូចមានរាយនាម ទី១- សម្រួលភារកិច្ចជូន លោក ព្រំ សុវណ្ណា បច្ចុប្បន្ន នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ ឱ្យមកបំពេញការងារនៅខណ្ឌរដ្ឋបាលជលផលកោះកុង ជាបណ្តោះអាសន្ន។ ទី- ប្រគល់ភារកិច្ចជូន លោក រ៉ានី បច្ចុប្បន្ន នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរឱ្យទទួលបន្ទុកក្តាប់រួមការងារផ្នែករដ្ឋបាលជលផលបូទុមសាគរ ជាបណ្ដោះអាសន្ន»

 ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា លិខិតបង្គាប់ការទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីលិខិតបង្គាប់ការនេះ ត្រូវទុកជានិរាករណ៍។ ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក ប្រធានការិយាល័យផែនការ-គណនេយ្យខណ្ឌរដ្ឋបាលជលផល កោះកុង និងសាមីខ្លួនដូចមានឈ្មោះខាងលើ ត្រូវទទួលបន្ទុកអនុវត្តលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

 សូមរំឭកថា ប្រជានេសាទប្រមាណ ២០០នាក់ រស់ឃុំថ្មស ស្រុកបូទមសាគរ បានដាក់ញត្តិសុំប្តឹងដកប្រធានសហគមន៍ និងមន្រ្តីប្រធានជលផល ដែលមានទីស្នាក់នៅក្នុងភូមិស្រែថ្មី ដោយចោទថា «បានបើកដៃឱ្យអ្នកមានលុយបោះបង្គោលវាទយកដែននេសាទ ធ្វើជាកម្មសិទ្ធិ ក្រោមរូបភាពថា ចិញ្ចឹមគ្រែងឈាម ធ្វើឱ្យដែននេសាទក្នុងសហគមន៍ កាន់តែរួមតូចទៅៗ ប៉ះពាល់ដល់ កត្តាជីវភាពរបស់ពួកគេ»

 ប្រជានេសាទ នៅឃុំថ្មស លើកគ្នាមកមុខសាលាខេត្តកោះកុង នៅថ្ងៃ២ ខែសីហា ឆ្នាំ២០២៣ ដើម្បីស្នើសុំនួយដោះស្រាយពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ដើម្បីជួអត្តរាគមដោះស្រាយ និងស្នើសុំដកប្រធានសហគម និងលោក ព្រំ សុវណ្ណា នាយផ្នែកជលផលស្រុកបូទុមសាគរ អំពីបាតុភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការទទួលផលគ្រែងឈាមមិនស្មើគ្នា។

 តាមប្រភពបាននបញ្ជាក់ថា ការនេសាទខ្យងស និងពង្រីកស៊ុមគ្រែងឈាម ទូកអូសគូ, ទូកភ្លើង, ទូករនាស់ក្នុងល្បាប់, ទូកស្ទូចម៉ិក, ទូកឆក់ និងទូកប្រើឧបករណ៍ស្វ័យប្រវត្តិជាច្រើនប្រភេទផ្សេងទៀត ធ្វើនេសាទយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងការបង់ប្រាក់ប្រចាំខែរាប់សែនដុល្លារក្នុងមួយខែៗយ៉ាងរំភើយ៕