2023-09-04 04:09
164

ប៉ៃលិន៖        ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាអនុ ប្រធាន អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុង ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

 នាឱកាសនោះ លោកជំទាវបាន ស្រីមុំ អនុប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមានប្រសាសន៍វាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ ដែលរហូតមកដល់ ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន សម្រេចបានលទ្ធផល ៤០% តាមផែន ការ គ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀត ហើយបន្ថែមលើនេះ លោកជំទាវអនុប្រធាន ក៍បាន ណែនាំឱ្យក្រុម ការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឱ្យដូចទម្រង់ដើម នៃស្តូប អនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿនការងារសាងសង់ឱ្យទាន់ ពេលវេលាតាមការ គ្រោងទុក។

 លោកជំទាវបាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកទិវានយោបាយ ឈ្នះ-ឈ្នះ ថ្ងៃទី២៩ ធ្នូ ចូលទៅក្នុងប្រតិទិនប្រចាំឆ្នាំចាប់ ពីឆ្នាំ ២០២២ តទៅតែមិនអនុញ្ញាតឱ្យមានការឈប់សម្រាកនោះទេ ដែលក្នុងសារាចរណែនាំចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អស់រយៈពេល២៤ឆ្នាំកន្លងមក ប្រទេស កម្ពុជា បានកំណត់ យកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជាការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងដោយមិនមានការបង្ហូរឈាម និងទទួលបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ ជាគោលនយោបាយដ៏ធំមួយ ក្នុងការដឹកនាំប្រទេសកម្ពុជាបន្ទាប់ពីឆ្លងកាត់នូវដំណាក់កាលសង្គ្រាម ដំណាក់កាល នៃរបបប្រល័យពូជសាសន៍ប៉ុលពត និងដំណាក់កាលសង្គ្រាមផងចរចាផងរហូតលេចឡើងនូវវត្តមាន នៃនយោបាយឈ្នះ-ឈ្នះ»