2023-09-04 04:09
191

ភ្នំពេញ​ ៖​កាលពីវេលាម៉ោង៤​ និង៣០នាទីទៀបភ្លឺ​ចូលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៣ រថយន្តឃ្លុបដឹកទឹកកកមួយគ្រឿង​ ដោយតៃកុងងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លេីងមួយដេីមរងការខូចខាត​ រីឯទឹកកកក្នុងរថយន្តបានខ្ចាយចេញមកក្រៅពេញផ្លូវ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីង នៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

     យោងតាមសម្ដីតៃកុងរថយន្តបង្ក​ម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទរថយន្តឃ្លុប​ ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 2AT-7457 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង​ក្នុងទិសដៅពីលិចទៅកេីត​ ខណៈមកដល់ចំណុចកើតហេតុ​ ដោយងោកមួយភាំងក៏រេចង្កូតមកស្ដាំដៃជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវមួយដេីមរងការខូចខាតតិចតួច និងធ្វេីឱ្យខ្ចាយទឹកកកចេញពីរថយន្តមកក្រៅ តែមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡេីយ​ ។ 

     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ សហការជាមួយជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ជាបណ្ដោះអាសន្ន​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​