
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានមានប្រសាសន៍ថា «ភាពរីកចម្រើនក៏ដូចជាការប្រែប្រួល នៃវិស័យបាល់ទាត់កម្ពុជា បានជំរុញឲ្យមានភាពទាក់ទាញ ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគ ហើយកាត់បន្ថយនូវភាពអសកកម្ម នានាក្នុងសង្គម»។
ខាងលើនេះជាការលើកឡើង របស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាលទាត់កម្ពុជា ក្នុងឱកាសចុះអនុស្សារណៈយោគយល់គ្នា លើភាពជាដៃគូឧបត្ថម្ភរវាងសហព័ន្ធ និងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) MinebeaMistsumi នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ក្នុងពិធីចុះអនុសារណៈយោបយល់គ្នានោះ មានការចូលរួមពីតំណាងសមាជិក សមាជិកា ជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា ពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់ភាពជាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ខូអិលធីឌី ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក យ៉ូស៊ីហ៊ីសា កានូម៉ា (Mr. Yoshihiro Sakanushi) អគ្គនាយក្រុមហ៊ុនមីនេបៀ ខេមបូឌា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ៕






