2023-09-04 04:09
190

កាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣ ដោយអនុវត្តជាប់ជាប្រចាំនូវអនុសា សន៍ដឹកនាំរបស់លោកឧត្តមសេ នីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋានន​គរបាលខេត្តបាត់ដំបង  លោកវរសេនីយ៍ឯក ឡុង យោ​ធាវីរៈ អធិការនគរបាលស្រុកឯកភ្នំនិងលោកវរ​សេនីយ៍ត្រីមាស ណារ៉ុង អធិការរងដឹកនាំកម្លាំក្នុងផ្នែកជំនាញ កម្លាំងអន្តរាគមន៍និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង និងកម្លាំងប្រជាការ ពារចុះបង្រ្កាបបទល្មើសនេ សាទខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចពាក់កន្ទេលភូមិព្រែកទាល់ឃុំកោះជីវាំងស្រុក​ឯកភ្នំដោយក្នុងនោះគឺ៖

 -កាប់បំផ្លាញចោលសាច់មងប្រវែង៦៥០ម៉ែត្រ។

 -រកឃើញឡុកចាប់ត្រីចំនួន៣។

 -រកឃើញបង្គោលឈើ១៧០ដើម។

 -បានប្រលែងកូនត្រីចម្រុះ២០គីឡូក្រាមចូលក្នុងបឹងទន្លេសាបវិញ។

 ក្រៅពីកូនត្រី​វត្ថុតាងទាំងនោះត្រូវបានដុតបំផ្លាញចោលទាំងអស់នៅហ្នឹងកន្លែងតែម្តងរីឯជនសង័្សយ​សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ។

 សូមជម្រាបជូនថា ករណីនេសាទខុសច្បាប់នេះ លោកឧត្តមសេនីយ៍​ទោ ស្នងការតែងតែរំលឹកដាស់តឿនដល់សមត្ថកិច្ចនគរបាលទាំងផែន ជំនាញក៏ដូច បណ្តាអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធ ដែលមាន ភូមិសាស្រ្តជាប់នឹងដែននេសាទនៃភូមិសាស្រ្ត បឹងទន្លេសាបឱ្យធ្វើសកម្ម​ភាពដូចភ្លៀងរលឹមចំពោះសក ម្មភាព​ស្រាវជ្រាវនិងបង្រ្កាបនូវរាល់បទ​ល្មើស​នេ សា​ទ​ខុស ច្បាប់ក៏ដូចជាសកម្មភាពរំលោភ បំពានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចហាមឃាត់ពិសេសក្នុងតំបន់ព្រៃរនាម ក្នុងភូមិសាស្រ្តនោះ ជាក់ ស្តែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនិង សភាពការ ណ៍ប្រចាំខែកក្កដាលើកទិសដៅខែសីហាឆ្នាំ២០២៣ និងពង្រឹងការងារបទ ល្មើសព្រហ្មទ័ណ្ឌការងារសន្តិ សុខ​របស់ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងកាល ពី​ថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២៣ កន្លងទៅថ្មីៗនេះ លោ​កឧត្តមសេនីយ៍ទោស្នងការ បានដាក់បទបញ្ជាយ៉ាងហ្មឹងម៉ាត់បំផុតចំពោះបញ្ហានេះ និងស្នើឱ្យមន្រ្តីដែលធ្វើសកម្មភាពលើការងារបង្រ្កាបបទល្មើស នេសាទខុសច្បាប់នេះត្រូវធ្វើសកម្មភាពបង្រ្កាបដោ យសកម្មបំផុតហើយក្នុងករណីដែលអង្គភាពឬមន្រ្តីណាដែលមិនមានសកម្មភាពក្នុងការបង្រ្កាបបទ ល្មើ ស​នោះទេ ថ្នាក់ដឹកនាំស្នងការនឹងមានវិធានជាក់ស្តែ ងចំពោះ មន្រ្តីដែល អសកម្មលើការងារនោះទៀតផង ៕