2023-09-04 08:09
259

ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានព្រមានដល់កម្លាំងប្រដាប់ទាំងបីប្រភេទ ត្រូវដកខ្លួនចេញជាបន្ទាន់ ប្រសិនមានការពាក់ព័ន្ធករណីគ្រឿងញៀន និងលើទឹកដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ពិសេសត្រូវគិតថា «គ្រឿងញៀន គឺ ជាបញ្ហារយើងទាំងអស់គ្នា»។ 

ការព្រមាន និងអំពាវនសវខាងលើ បានធ្វើឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងសង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទទិវាប្រយុទ្ធប្រឆាំងគឿងញៀន។ 

លោកវរសេនីយ៍ឯក ហែម មុន្នី ស្នងការរង ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា «ក្នុងរយះពេលមួយឆ្នាំកន្លងមកនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តពោធិ៍សាត់ បង្រ្កាបបទល្មើសគ្រឿងញៀន សរុបចំនួប ១២០ករណី​ ឃាត់ខ្លួនជនសង្ដ័យ ចំនួន ១៨០នាក់ ក្នុងនោះ ស្រី ០៩នាក់»។ លោកបន្តថា ក្នុងនោះរួមមាន «ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាត់ញៀន ចំនួន ៧៦ករណី ឃាត់ខ្លួនជនសងស័យ ចំនួន ១០០នាក់ ស្រី ០៤នាក់, ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ៤១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៧នាក់ ស្រី ០៥នាក់, ករណីចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់»។ 

លោកវរសេនីយ៍ឯក ហែម មុន្នី ស្នងការរង បានបញ្ជាក់ថា វត្ថុតាងដកហូតបាន រួមមាន៖ ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ice) ចំនួន ២៩៣កញ្ចប់ ស្មើនឹងទម្ងន់ ១២០៣,៣៧ក្រាម, ថ្នាំគ្រាប់ ប្រភេទ (WY) ចំនួន ១៦២គ្រាប់ ទម្ងន់១៦,២១ក្រាម, ថ្នាំគ្រាប់ (MDMA) ទម្ងន់០,៥៥ក្រាម, ជញ្ជើងថ្លឹងថ្នាំញៀនចំនួន ០៨គ្រឿង, រថយន្ត ចំនួន ០៦គ្រឿង, ម៉ូតូចំនួន ២៥គ្រឿង, ទូរសព្ទដៃ ចំនួន ៥៧គ្រឿង, អាវុធខ្លីម៉ាក K៥៩ ចំនួន ០១ដើម គ្រាប់ ១៣គ្រាប់, កាំភ្លើងស្នប់ ចំនួន ០២ដើម, ឧប្បករណ៍ឆក់ត្រីចំនួន ០៣គ្រឿង, ដាវចំនួន ០១ដើម, កាំបិត ចំនួន ០៤ដើម, លុយដុល្លារ ចំនួន ៦១៥ដុល្លា, លុយបាតចំនួន ២០០បាត, លុយខ្មែរ ចំនួន ២,២៨៨,៥០០៛ និងឧប្បករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់ផ្លាស្ទិចសម្រាប់រំលែកថ្នាំញៀនជាច្រើនទៀត។ 

លោកឧត្តម សេនីទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានលើកឡើងថា «ជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ជំនាញបានបំពេញបែបទបញ្ជូនជនសង្ស័យទៅពន្ធនាគារ ចំនួន ៩៨នាក់ ស្រី ០៤នាក់ បញ្ជូនជនសងកស័យទៅបណ្ឌលកែប្រែស្ដានីតិសម្បទា ចំនួន ១៧នាក់ ធ្វើការអបរំនៅថ្នាក់មូលដ្ឋានឲ្យត្រឡប់ទៅសហគមន៍វិញចំនួន ៦៥នាក់ ស្រីចំនួន ០៥នាក់។ ដោយឡែកវិធានការអប់រំបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រិះស្ថាននានា ស្ថាប័នពាក់ព័ន្ធ និងអង្កការសង្គមសុីវិល ធ្វើការផ្សព្វផ្សាយអប់រំពីច្បាប់ និងផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនបាន ចំនួន ១០៧លើក មានមនុស្សចូលរួមស្ដាប់ចំនួន ២០,៤៨០ស្រី ១១,៤២០នាក់ និងកោះហៅមុខសញ្ញាប្រើប្រាស់គ្រឿងញៀនមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន នៅថ្នាកមូលដ្ឋានបាន ចំនួន ១៣៧នាក់ ស្រី ០២នាក់ ប្រគល់ឲ្យអាណាព្យាបាលនិងសហគមន៍ឲ្យអប់រំបន្ត»។ 

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សហការជាមួយស្ថាប័នតុលាការ ដែលកន្លងមកនេះបានបង្ក្រាបមេឧក្រិដ្ឋកម្មគ្រឿងញៀន ក្នុងខេត្តពោធិ៍សាត់ ធ្វើឱ្យអត្រានៃការប្រឈមគ្រឿងញៀនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ លោកអភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស និងកម្លាំងប្រដាបអាវុធទាំងអស់ក្នុងខេត្តពោធិ៍សាត់ត្រូវចាត់ទុកថា «គ្រឿងញៀនជាបញ្ហារបស់ពលរដ្ឋទូទៅ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមិនត្រូវគិតថា កិច្ចការទាំងអស់នេះ គឺជាភារកិច្ចផ្តាច់មុខរបស់កម្លាំងមានសមត្ថកិច្ចតែម្នាក់ឯងនោះឡើយ»។ 

លោក ខូយ រីដា បានបញ្ជាក់ថា «ដើម្បីយកឈ្នះការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តពោធិ៍សាត់ គឺត្រូវមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ហើយប្រជាជនម្នាក់ៗត្រូវមានភារកិច្ចចូលរួមមិនប្រើប្រាស់គ្រឿងញៀន ធ្វើជាភ្នាក់ងារសម្ងាត់សហការជាមួយសមត្ថកិច្ច ដើម្បីគ្រួសារយើង ភូមិ-ឃុំ-សង្កាត់-ស្រុក-ក្រុងយើង និងខេត្តពោធិ៍សាត់ទាំងមូលគ្មានគ្រឿងញៀន»។ 

លោកអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំឮកដល់យុវជន យុវតីសូមកុំធ្វើឱ្យឪពុកម្ដាយស្រក់ទឹកភ្នែកដោយសារខ្លួនត្រូវចងចាំថា «ការប្រើប្រាស់គ្រឿងញៀន គឺបំផ្លាញអនាគតខ្លួនឯង បំផ្លាញគ្រួសារ និងបំផ្លាញសង្គមជាតិទាំងមូល។ បើមានបុក្គល ឬស្ថាប័នរដ្ឋណាមួយពាក់ព័ន្ធនឹងគ្រឿងញៀននេះ ត្រូវប្រឈម និងការបណ្ដេញពីក្របខ័ណ្ឌភ្លាមៗ»៕ លាន គ្រន