2023-09-04 09:09
257

ពោធិ៍សាត់៖ កូនភ្លោះចំនួន ០៣នាក់ ទី៤០៣ ជាចៅរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្ត្រីនៃកម្ពុជា បានចាប់កំណើតក្នុងគ្រួសារមួយ នៅទឹកដីខេត្តពោធិ៍សាត់ បានទទួលការជួយឧប្ថម្ភជាគ្រឿងឧបភោឡបរិភោគ និងម្សៅទឹកដោះគោល និងថវិកាមួយចំនួន សម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ។

ជំនួយដ៏ថ្លៃរបស់របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនកូនភ្លោះបីនាក់ (ប្រុសទាំងបី) បានយកទៅប្រគល់ជូនដល់លំនៅដ្ឋាន ស្ថិតក្នុងភូមិ ផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ តាមរយះលោក សេង ទៀង នាយរងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ។

សូមជម្រាបថា កូនភ្លោះបីនាក់ជាចៅធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជួនគ្រួសារកូនភ្លោះ ០៣នាក់ បានសម្រាកពីផ្ទៃម្តាយ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅភូមិ-ឃុំខាងលើ។ សម្រាប់អំណោយ រួមមាន៖ អង្ករ ៥០គីឡូក្រាម, ទឹកដោះគោ ០២កេះ, ស្ករស ០៥កញ្ចប់, ក្រម៉ា ២, សារុង២ និងថវិកា ៥លានរៀល។

ក្រុមគ្រួសារដែលសម្រាលបានកូនភ្លោះ ០៣នាក់ មានឪពុកឈ្មោះ ឈាន សុជាតិ អាយុ ៣៦ឆ្នាំ និងម្ដាយ ឈ្មោះ ពៅ លីណា អាយុ ៣៤ឆ្នាំ មានមុខរបរ ជួសជុលកង់ និងម៉ូតូ។ កូនភ្លោះទាំង ០៣នាក់ រួមមាន ឈ្មោះ ឈាន សឹរីបុត្រ, ឈ្មោះ ឈាន សួស្ដី និងទីឈ្មោះ ឈានមង្គល។

នេះករណីជាកូនភ្លោះទី៤០៣ ដែលទទួលបានជួយឧប្ថម្ភពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕ លាន គ្រន