2023-09-05 11:09
114

 (កំពត) ៖  បច្ចេកទេសនៃក្រុមហ៊ុនសុីណូហាយដ្រូកំចាយបានឃើញថាស្ថានភាពភ្លៀងបានបន្តធ្លាក់ ហើយនិងបានកើនឡើងនៃកម្ពស់ក្នុងអាងទឹកទំនប់វារីអគ្គិសនីកំចាយ ក្រុមហ៊ុនគ្រោងនឹងបើកទ្វារទឹកនៅម៉ោង ៥ ល្ងាចថ្ងៃទី៤ ខែ កញា ឆ្នាំ២០២៣នេះ ដោយបើកទ្វារទឹកចំនួន១ ដែលមានកម្ពស់ ២ ម៉ែត្រជាបណ្តោះអាសន្ន។ 

រដ្ឋបាលខេត្តកំពតសូមប្រកាស អាស្រ័យហេតុដូចបានជម្រាបជូនដំណឹងខាងលើ ក៏ដូចជូនដំណឹងទៅដល់បងប្អូនប្រជាពលរដ្ឋ កសិករ អាជីវករនៅតាមតំបន់ដងព្រែកផ្នែកខាងក្រោមនៃស្ថានីយ៍វារីអគ្គិសនីកំចាយជាមុន ដើម្បីចាត់វិធានការការពារ និងឱុ្យបងប្អូនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីបញ្ជៀសករណីគ្រោះថ្នាក់ឬខូចខាតទ្រព្យសម្បត្តិដោយប្រការណាមួយ។(សឹង រ៉ាត់)