2023-09-05 12:09
300

ព្រះសីហនុ៖ ក្រុមជនសង្ស័យជាជនជាតិវៀតណាម ប្រុស ស្រី ចំនួន ០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្ក្រាប់ និងឃាត់់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់។

ប្របិតិបត្តិការខាងលើ ធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០១និង២០នាទីយប់ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះបង្រ្កាបករណីគ្រឿងញៀន ០១ករណី ដោយឃាត់បានជនសង្ស័យបាន ចំនួន ០៤នាក់ ស្ថិតនៅផ្លូវខ្សែកាប ក្នុងបុរីខ្សែកាប ក្រុម១២ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជានជាតិវៀតណាម ទាំង ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ FANG  VAN MINH ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ទី២- ឈ្មោះ VI VAN NHAT ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ទី៣- ឈ្មោះ NGUYEN THI TRA MY ភេទស្រី អាយុ ២៣ឆ្នាំ និងទី៤- ឈ្មោះ TAN LE MAY ភេទស្រី អាយុ ២៣ឆ្នាំ។ ចំពោះវត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៣៧កញ្ចប់, ម្ស៉ៅក្រាម ពណ៌សថ្លា ក្នុងកញ្ចប់ពណ៌ស រូបតុកាតា ចំនួន ០៧កញ្ចប់ ម្ស៉ៅក្រាមក្នុងកញ្ចប់ពណ៌ស្វាយ សញ្ញាទំពាំងបាយជូ ចំនួន ០២កញ្ចប់ ថ្នាំគ្រាប់អក្សរ អិលវី (LV) ពណ៌ផ្ទៃមេឃ ចំនួន ០៧គ្រាប់ ថ្នាំគ្រាប់អក្សរ WY ពណ៌ផ្កាឈូក ចំនួន 0៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០៣គ្រឿង ជ្រុញចំនួន០១ ឧបករណ៍ប្រើប្រាស់មួយចំនួន ទូរសព្ទដៃ ចំនួន ០៤គ្រឿង លិខិតឆ្លងដែន ចំនួន ០២ក្បាល កាតរឹងមួយចំនួន និងម៉ូតូ ចំនួន ០១គ្រឿង។ 

បច្ចុប្បន្នជន សង្ស័យខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្ដនីតិវិធី៕