2023-04-03 11:04
465

ភ្នំពេញ៖ នៅវេលាម៉ោងជាង១០យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដោយមិនទាន់ដឹងមូលហេតុ។

ករណីផ្ទុះអាវុធខាងលើ កើតឡើងនៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពរាយការណ៍បឋម បានឲ្យដឹងថា មុនពេលកើតហេតុថា មានករណីក្មេងស្ទាវដេញកាប់គ្នាបន្ទាប់មកស្រាប់តែឮស្នូរផ្ទុះអាវុធបង្កភាពភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចបានចុះដល់កន្លែងកើតរកឃើញសំបកកាទុសគ្រាប់កាំភ្លើងមួយ និងកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខមុសញ្ញាជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់៕