2023-10-18 12:10
401

ភ្នំពេញ ៖ បុរសម្នាក់ (ជាប្តីទី០៣) បានកាប់ចិញ្រ្ចាំទៅលើ ស្រ្តីម្នាក់ដែលជាសង្សា បណ្ដាលអោយស្លាប់ក្នុងងថ្លុកឈាម ពេលនេះ សមត្ថកិច្ច ខណ្ឌសែនសុខ តាមចាប់ខ្លួនបានហើយ នៅក្រុងបាវិត។ សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើង នៅផ្ទះលេខ១២៩ ផ្លូវE  ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ស្រ្តីរងគ្រោះឈ្មោះ ហុង អាយុ៣២ឆ្នាំ មុខរបរបម្រើការងារតាមផ្ទះ សព្វថ្ងៃស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅ ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ ស្រ្តីរងគ្រោះមានកូនចំនួន៣នាក់រស់នៅជាមួយជីដូននៅស្រុកកំណើតខេត្តក្រចេះ ប្ដីទី១មានកូនម្នាក់ ប្ដីទី២មានកូន២នាក់ ក្រោយមកក៏មានសង្សាឈ្មោះផល្លីដែលជាជនដៃដល់កំពុងរត់គេចខ្លួន៕