2023-09-05 02:09
182

តាកែវ៖ រឿងរ៉ាវដ៏តក់ស្លុតមួយដែលមហាជននឹកស្មានមិនដល់ឪពុកតិរិច្ឆាន បានបោះកូនទើបតែអាយុប្រមាណ ៤០ថ្ងៃទៅលើគ្រែបណ្តាលឱ្យបាក់.កស្លាប់ ខណៈពេលស្ត្រីជាប្រពន្ធចេញទៅធ្វើការរោងចក្រទាំងសសៃខ្ចី ដើម្បីរកប្រាក់មកផ្គត់ផ្អង់ជីវភាពគ្រួសារប្រចាំថ្ងៃ ដោយទុកកូនទើបនឹងសម្រាលឱ្យប្តីមើលថែ ប៉ុន្តែមិននឹកស្មានថាកើតរឿងបែបនេះទាក់តែសោះ។

សកម្មភាពដ៏សាហាវឃោរឃៅយង់ឃ្នងរបស់បុរសជាឪពុក ចំពោះកូនតូចទើបនឹងកើតមកបានជាង ១ខែដោយបោះកូនចោលទាំងកម្លាំងបាយទៅលើគ្រែបណ្តាកឱ្យបាក់.កស្លាប់នេះ បានកើតឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកតត្រាំកក់ ខេត្តតាកែវ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សោម ហុកហេង ភេទប្រុស អាយុ២៤ឆ្នាំ និងប្រពន្ធឈ្មោះ នាង ស្រស់ អាយុ២០ឆ្នាំ ទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង។ ប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យដែលជាឪពុកបានបោះកូនរបស់ខ្លួនឈ្មោះ ហេង គឹមហៀង ភេទប្រុស អាយុទើបតែ ៤០ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់.កស្លាប់ភ្លាមៗតែម្តង។

សេចក្តីរាយការណ៍បានបន្ថែមឱ្យដឹងថា មុនពេលកើតហេតុ ទារករងគ្រោះបានយំខ្លាំងហើយបុរសជាឪពុកបានព្យាយាមលួល ប៉ុន្តែមិនបាត់ ខណៈម្តាយរបស់ទារកមិននៅដោយចេញទៅធ្វើការរោងចក្រ ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ ទុកឱ្យប្តីជាអ្នកមើលថែកូននមៅផ្ទះ ប៉ុន្តែដោយសារមូលហេតុដោយខឹងកូនមិនបាត់យំ បានបោះកូនដែលកំពុងបីនៅលើដៃទៅលើគ្រែបណ្តាលឱ្យបាក់.កស្លាប់បែបនេះ។

បច្ចុប្បន្ន បុរសជាឪពុកដែលឃោរឃៅបោះកូនទើបនឹងកើតបណ្តាលស្លាប់នេះ សមត្ថកិច្ចនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលការចាត់ការតាមផ្លូវច្បាប់៕