2023-09-05 03:09
365

ហ្សាការតា៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។

 នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរ បានជជែកពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ជាពិសេសក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

 សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំប្រតិភូមិជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា ប្រទេឥណ្ឌូនេស៊ី។ ពិធីបើកកិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងបណ្តាថ្នាក់ដឹកនាំពិភពលោក ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នេះ យ៉ាងច្រើនកុះករផងដែរ៕