2023-09-05 03:09
148

 

(កែប)៖    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានថ្លែងលើឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការនូវរូបសំណាកព្រះគណេសកាលពីថ្ងៃទី ៣១ ខែសីហា កន្លងមកនេះថារហូតដល់ថ្ងៃទី ៥ ខែ កញា ឆ្នាំ២០២៣នេះ អាជ្ញាធរបានព្យាយាមកែលម្អលើកកម្ពស់សោភ័ណភាពឆ្នេរលេងទឹកកែបដែលធ្វើឱ្យទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលចិត្តមកលេងកម្សាន្តជាច្រើនហើយទទួលបានលទ្ធផលល្អច្រើនដែរហើយនោះប៉ុន្តែអ្វីដែលនៅមិនទាន់កែបានគឺអាជីវករមួយចំនួននៅមិនទាន់កែទម្លាប់មិនល្អ របស់អាជីវករ ជាពិសេសនោះអាជីវករនៅម្ដុំប៉ូយព្រះរាជដំណាក់នោះតែម្ដងនៅតែបន្តចេញមកបក់ដៃហៅភ្ញៀវនិងដេញតាមហៅរថយន្តភ្ញៀវទេសចរណ៍ដោយមិនកែទម្លាប់ដដែល។

 ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបសំណូមពរ ឱអាជីវករឈប់ហៅភ្ញៀវនៅម្តុំឆ្នេរលេងទឹកកែប ដូចនៅមិនទាន់ផ្លាស់ប្តូរការចេញមកបក់ដៃហៅភ្ញៀវនៅឡើយ សកម្ម ភាពដេញតាមឡានរបស់អ្នកទេសចរនៅឡើយនោះទេ។

 អាជីវករទាំងនេះជាទម្លាប់មិនល្អទាល់តែសោះ ហើយប្រែទៅជាការធុញទ្រាន់សម្រាប់ភ្ញៀវទេសចរទៅវិញ។

 ទោះជាយ៉ាងណាក៏ដោយ អភិបាលខេត្តកែប បានបន្តទទួចឲ្យអាជីវករទាំងនោះ ត្រូវបញ្ឈប់ដ៍ទង្វើរទាំងនេះ សូមងាកមកពង្រឹងដើម្បីទាក់ទាញ ៣ចំណុចលើចិត្តភ្ញៀវអ្នកទេសចរវិញ។

 ឯកឧត្តមអភិបាលខេត្តកែបបានសំណូមពរឲ្យអាជីវករទាំងនេះ ត្រូវបញ្ឈប់សកម្មភាពទាំងនោះដើម្បីចេញ មកពង្រឹងចំណុចទាំង៣ នេះវិញ ដើម្បីទាក់ទាញយកចិត្តភ្ញៀវទេសចរ ទី១. ត្រូវរៀបចំម្ហូបអាហារឲ្យមានអនាម័យបានល្អ ទី២ ត្រូវមានកម្រិតតម្លៃឲ្យម្ហូបមានភាពសមរម្យ និងទី៣ ត្រូវរៀបចំខ្លួនឲ្យមានរបៀបមានពាក់សម្តីសំដៅ ល្អនិងការស្លៀកពាក់។

 ជាមួយសកម្មភាពអសកម្មរបស់អាជីវករទាំងនេះ ប្រជាពលរដ្ឋបានសម្តែងមតិក្នុងទំព័រហ្វេសប៊ុកព័ត៌មានខេត្តកែបថា៖ទៅលេងឆ្នេរកែបដើម្បីបន្ធូរអារម្មណ៍ស្មុគ្រស្មាញ ពេលមកដល់បែរជារឹតតែមួម៉ៅទៅវិញ។

 បក់ក៏បក់ចុះតែសុំកុំមកបក់ឈរនៅមុខឡាន ហើយនៅកណ្តាលផ្លូវឬក៏ចាប់ដៃចង្កូតម៉ូតូគេបន្តឈប់ និងឈរ មុខឡានអ្នកទេសចរណ៍បន្តទៀត។ 

 យើងជាអាជីវករត្រូវស្តាប់តាមការណែនាំរបស់អាជ្ញាធរទៅ ព្រោះគាត់មានប្រសាសន៍និងគឺដើម្បីផលប្រយោជន៍ យើងជាអ្នកលក់ដូទាំងអស់គ្នានោះទេ។

 អភិបាលខេត្តលើកឡើងថាបើអាជីវករមួយរូបដែលកំពុងដេញចាប់ភ្ញៀវនៅក្បែរឆ្នេរលេងទឹកកែបបានលើកឡើងថា តាមពិតទៅបើមិនបក់ដៃ ភ្ញៀវគាត់មិនចូលនោះទេ ហើយយើងក៏មិនបានទៅប៉ះពារយានយន្តអ្វីនោះដែរ។

 ស្រ្តីជាអាជីវកររូបនោះបន្ថែមថា មិនបានបារម្ភពីគ្រោះថ្នាក់អ្វីនោះទេ ព្រោះភ្ញៀវមិនបុកនោះឡើយ។

 ទោះជាយ៉ាងណាប្រជាពលរដ្ឋ ជាពិសេសអ្នកដែលនិយមមកលេងកម្សាន្តនៅខេត្តកែប បានសម្តែងការសាទរចំពោះការលើកឡើងពីសំណាក់ឯកឧត្តមអភិបាលខេត្តកែប បានសំណូមពរឲ្យ ប្រើវិធានការក្តៅប្រសើរជាជាងការបន្តសំណូមពររបស់អាជីវករ។(សឹង រ៉ាត់)