2023-09-05 05:09
141

ភ្នំពេញ៖         ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បោះពួយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ដែលកំពុងបេីកឆ្លងផ្លូវចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃេីញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ 1IT-3404 បោះពួយក្នុងល្បឿនពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2 BK-6633 ដែលកំពុងបើកឆ្លងផ្លូវចំផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាង ពេញទំហឹង បណ្ដាលឱ្យអ្នកជិះម៉ូតូបោកផ្ទប់នឹងរថយន្ត រងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯរថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ។

   ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទាក់ទងទៅខាងមន្ត្រីជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយគ្នាពេលក្រោយ ៕