2023-09-06 03:09
142

ព្រះគ្រូព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ អំពាវនាវឲ្យពុទ្ធបរិស័ទ ជិតឆ្ងាយចូលរួមឲ្យបានផុសផុលក្នុងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងអគារសិក្សាសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ ប៊ូ គ្រី
ព្រះគ្រូព្រះចៅអធិការវត្ត សាមគ្គីធម៌ បានចម្រើនពរ អញ្ជើញ ឯកឧត្តម លោកឧកញ៉ា -លោកជំទាវ លោក-លោកស្រី អស់លោកអ្នកសាធុសប្បុរសមហាពុទ្ធបរិស័ទ អ្នកមានចិត្តបុណ្យទាំងឡាយ សូមមេត្តាអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឲ្យបានច្រើនកុះករ ដើម្បីរួបរួមបច្ច័យជួយឧបត្ថម្ភកសាងអគារសិក្សាសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាកេរមរតកប្រវត្តិ សា ស្ត្រសម្រាប់ប្រទេសជាតិ និងកូនខ្មែរគ្រប់ជំនាន់មានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងអនុមោទនា យកផល្លានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។

កម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។