2023-09-06 04:09
106

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មីនសល់ពីសម័យសង្គ្រាម០៤គ្រាប់កប់ក្នុងដីក៏រាយការណ៍ជូននគរបាលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។

 ពលរដ្ឋម្នាក់បានប្រាប់ថាៈកន្លែងកប់មីនចំនួន០៤គ្រាប់តាំងពីអំឡុងឆ្នាំ១៩៩៨ ជិតមាត់ស្រះស្ថិតក្នុងភូមិសិង្ហលិច ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយក្រុមកម្ចាត់មីនហេឡូត្រាស់បានរាវរកឃើញចំនួន០៤គ្រាប់ ។

នគរបាលស្រុកអូរជ្រៅបានឱ្យដឹងថាៈប្រជាពលរដ្ឋឈ្មោះ ប៉ែវ ណាត់ ភេទប្រុសអាយុ៨១ឆ្នាំ នៅភូមិសិង្ហលិច ឃុំសិង្ហ ស្រុកអូរជ្រៅបានមកប្តឹងរាយការណ៍ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលសិង្ហថា កាលពីអំឡុងឆ្នាំ១៩៩៨ កូនរបស់គាត់ឈ្មោះណាត់ ផាត ភេទប្រុស អាយុ៥០ឆ្នាំ បានយកគ្រាប់មីនចំនួន៤គ្រាប់ទៅកប់ក្នុងដីជិតមាត់ស្រះ ។ បន្ទាប់មកនគរបាលប៉ុស្តិ៍ក៏បានរាយការណ៍ទៅក្រុមកម្ចាត់មីនហេឡូត្រាស់ដើម្បីរាវរកក៏ប្រទះឃើញគ្រាប់មីនប្រភេទPMN2 ចំនួន៤គ្រាប់ហើយក៏យកទៅកម្ទេចចោលតែម្តង ៕