2023-09-06 06:09
290

ភ្នំពេញ៖ មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឯកម្នាក់ បានស្លាប់ក្នុងរថយន្ត ខណៈពេលកំពុងបើកបររថយន្តដល់មុខមន្ទីរសម្រាកព្យាបាល ឯករាជ ដោយសារមូលហេតុគាំងបេះដួង។ 
ហេតុការណ៍មន្ត្រីយោធាផ្កាយ៣ គាំងបេះដូងស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង ៤និងង៣០នាទី រសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតមុខមន្ទីរសម្រាកព្យាបាល ឯករាជ នៅតាមផ្លូវវែងស្រេង មុខផ្សារ K-Mall ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 
     តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សោម អូន ភេទប្រុស អាយុជាង ៥០ឆ្នាំ ជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ឯក មានតូនាទីជាជំនួយការអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជិះរថយន្ត ០១គ្រឿង ម៉ាក វ៉េវហ្វរ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2X-3545 ខណៈកំពុងធ្វើដំណើរតាមបណ្តោយផ្លូវវ៉េងស្រេង មកដល់ចំណុចកើតហេតុ ប្រហែលមិនស្រួលខ្លួនបានអែបរថយន្តឈប់មុខមន្ទីរពេទ្យឯកជន ឯករាជស្រាប់តែដាច់ខ្យល់ស្លាប់ភ្លាមៗក្នុងឯកសណ្ឋានយោធា មានពាក់ផ្កាយ៣។ 
   ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យសពជនរងគ្រោះផងដែរ៕