2023-09-07 11:09
131

ខេត្តបាត់ដំបង÷    កម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកសង្កែបានចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរសារធាតុញៀនបានម្នាក់កាលពីថ្ងៃពុធ៦រោចខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោ ង១៤ នឹង៤៥នាទី នៅចំណុចក្រុមទី ១៤ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រខាងលេី បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី ក្នុងបទល្មើសជាក់ សស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ រ៉ា បរមី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិបាយដំរាំ ឃុំឈើទាល ស្រុកបា ណន់ ខេត្តបាត់ដំបង ។ 

-សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷
ករណីខាងនេះក្រោយពីកើយហេតុសមត្តកិច្ចជំនាញបានប្រមូលវត្ថុតាងយកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ទម្ងន់ ០,៨១ក្រាម (ទាំងសំបកថង់) សង្ស័យមានសារធាតុញៀន
-ទូរសព្ទ័ដៃចំនួន០១គ្រឿង
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាក លេខ បាត់ដំបង 1U-9364 

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី ច្បាប់៕ដ,ស សារឿន